មនុស្ស ១៣នាក់យ៉ាងតិច ត្រូវបានបញ្ជាក់ថា ស្លាប់ដោយសារអគ្គិភ័យឆេះអគារ នៅទីក្រុងហ្សាការតា

2025/12/10 12:06:04 am        61

ទូរទស្សន៍ក្នុងស្រុក Kompas TV បានរាយការណ៍ថា អគ្គិភ័យបានឆាបឆេះឡើង នៅឯអគារមួយកម្ពស់ ៧ជាន់ ក្នុងរដ្ឋធានីហ្សាការតារបស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអង្គារ (ទី៩ ខែធ្នូ) នេះ ដោយ មនុស្ស ១៣នាក់យ៉ាងតិច ត្រូវបានបញ្ជាក់ថា ស្លាប់ ហើយមួយចំនួនទៀតនៅតែជាប់ខាងក្នុងនោះ។

ទូរទស្សន៍ Kompas TV បានរាយការណ៍ថា អគ្គិភ័យនេះត្រូវបានពន្លត់ហើយ ខណៈដែលកិច្ចប្រឹងប្រែងជម្លៀសមនុស្សចេញពីអគារ នៅតែបន្តធ្វើ។

អគារនេះ គឺជាការិយាល័យរបស់ក្រុមហ៊ុន Terra Drone Indonesia ដែលផ្តល់យានដ្រូន សម្រាប់សកម្មភាពអង្កេតពីលើអាកាស ដោយអតិថិជនមានទាំងក្នុងវិស័យរុករករ៉ែ ដល់កសិកម្ម។ បើយោងតាមគេហទំព័ររបស់ក្រុមហ៊ុននេះ បានឲ្យដឹងថា ក្រុមហ៊ុនបានទទួលបានមូលនិធិពីក្រុមហ៊ុនយានដ្រូនជប៉ុន Terra Drone Corporation។

រូបភាពវីដេអូដែលចាក់ផ្សាយដោយទូរទស្សន៍ Kompas បានបង្ហាញឲ្យឃើញអ្នកពន្លត់អគ្គិភ័យរាប់សិបនាក់ព្យាយាមជម្លៀសមនុស្សនៅខាងក្នុង ហើយខ្លះទៀតកំពុងសែងថង់សាកសពចេញពីអាគារ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        324
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        369
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        348

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm