ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា លោក Alexander Moiseev អគ្គមេបញ្ហាការកងទ័ពជើងទឹករុស្ស៊ី បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសជាសមាជិករបស់អង្គការណាតូ បានបង្កើនសកម្មភាពចារកម្មរបស់ពួកគេ នៅតំបន់អាក់ទិកយ៉ាងច្រើន។

លោក Moiseev ត្រូវបានគេដកស្រង់សម្តីថា យន្តហោះប្រឆាំងនាវាមុជទឹកដែលមានមូលដ្ឋាននៅប្រទេសអ៊ីស្លង់ បានប្រតិបត្តិការកាន់តែសកម្មជាងមុន។ នេះបើយោងតាមឯកសារយោងដែលសារព័ត៌មាន TASS បាននិយាយសំដៅដល់យន្តហោះស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក អង់គ្លេស និងកាណាដា។
លោក Moiseev ដែលក៏បាននិយាយអំពីផែនការរបស់ណាតូ ក្នុងការដាក់ពង្រាយយានដ្រូនស៊ើបការណ៍សម្ងាត់ជាយុទ្ធសាស្ត្រ នៅក្នុងប្រទេសហ្វាំងឡង់ ត្រូវបានគេដកស្រង់សម្តីថា គោលបំណងរបស់អង្គការណាតូ គឺដើម្បីទប់ស្កាត់សកម្មភាពរបស់រុស្ស៊ី នៅតំបន់អាក់ទិក៕
