ក្រុមហ៊ុន​ធំៗ​ នៅ​អឺរ៉ុប​ គ្រោង​វិនិយោគ​សណ្ឋាគារ​នៅ​កម្ពុជា​

2021/04/27 09:59:58 am        13

ភ្នំពេញ ៖ ​ក្រុមហ៊ុន​ធំៗ​នៅ​អឺរ៉ុប គ្រោង​វិនិយោគ​លើ​វិស័យ​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា​ ដោយ​ពួកគេ​អះអាងថា ​កម្ពុជា​ជា​ប្រទេស​ល្អប្រសើរ​សម្រាប់​វិនិយោគ​ និង​កំណើន​ទេសចរ​ ​អន្តរជាតិ​កើនឡើង​កាន់តែច្រើន​។


លោក​ ម៉ូ​រ៉ូ ហ្គា​ប្បា​រ៉ូ​ទី ​(Mauro Gasparotti)​ នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន ​Savills Hotels​ បាន​មាន​ប្រសាសន៍​ ក្នុង​សន្និសីទ​សារព័ត៌មាន ​នា​ល្ងាច​ថ្ងៃទី​២៩​ សីហា​នេះ​ថា​ យើង​បាន​ឃើញ​ភាព លូត​លាស់​យ៉ាង​ឆាប់រហ័ស​ នៅក្នុង​វិស័យ​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា ​ដែល​ នឹង​ជំរុញ​នូវ​ការ ​អភិវឌ្ឍ​ផ្នែក​សណ្ឋាគារ​ នា​ថ្ងៃ​អនាគត​។ ​វា​ធ្វើ​ឲ្យ​យើង​រំជើបរំជួល​ ដោយសារ​វា​នាំមក​នូវ​ឱកាស​ថ្មី​ដ៏​សំខាន់​សម្រាប់​អតិថិជន ​ជា​អ្នក​អភិវឌ្ឍន៍​របស់​យើង ដែល​មាន​លទ្ធភាព​ក្នុង​ការ​ច្នៃប្រឌិត​។

លោក ​បន្តថា “​ឧស្សាហកម្ម​ផ្នែក​បដិសណ្ឋារកិច្ច ​ដើរតួ​ នា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​ហើយ​សក្តានុពល ​នាពេល​អនាគត​គឺ​ធំធេង​ណាស់​”​។ យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ​កាលពី​ឆ្នាំ​២០១៧ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ ចំនួន​៥,៦​លាន​នាក់ និង​នៅ​ឆ្នាំនេះ​ នឹង​កើន​ ឡើង​ដល់​ជាង​៦​លាន​នាក់​។

លោក ​Mauro Gasparotti​ បាន​បន្តថា ​ការប្រើប្រាស់​សក្ដានុពល​របស់​ប្រទេស ដែល​មាន​ប្រវត្តិសាស្ត្រ វប្បធម៌ ​ដ៏​រ៉ឹង មាំ និង​ផ្តល់​នូវ​តំបន់​បេតិកភណ្ឌ ​ដ៏​សម្បូរ បែប​ យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា ​ប្រទេស​កម្ពុជា​ អាច​ដើរ​តាម​គន្លង​ប្រទេស​ថៃ​ និង​វៀតណាម ​ដើម្បី​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​ នៅ​ថ្ងៃ​ឈប់​សម្រាក ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​សាកល​។

ជាមួយគ្នានេះ​ លោក ​គ្រី​ស្ទា​ន ​ផុ​ច​ឆើ ​( Christian Puchher)​ នាយក​ប្រចាំ​ទ្វីប​អាស៊ី​នៃ​សណ្ឋាគារ​ Hilton​ បាន​មានប្រសាសន៍ថា​ ជាមួយ​នឹង​ប្រាក់ចំណូល​កើន​ឡើង ​និង​ភាព​ងាយស្រួល​នៃ​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទេសចរណ៍ និង​អ្នកជំនួញ​ជាច្រើន​ត្រូវ​បាន​ទាក់ទាញ​មកកាន់​ប្រទេស​កម្ពុជា ដែល​ជា​គោលដៅ​នៃ​ប្រាសាទ​ និង​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​របស់ខ្លួន ​ដ៏​ខ្សាច់​ដ៏​អស្ចារ្យ​ ហើយ​ជា​ការ​ពិត​ណាស់​ភ្ញៀវ​ទេសចរណ៍​ទាំងនេះ ​រំពឹងថា​ នឹង​មាន​បន្ទប់​សណ្ឋាគារ​ល្អៗ ​លើសពី​អ្នកធ្វើ​ទេសចរណ៍​ធម្មតា​។

លោក​ បន្តថា “​យើង​គ្រោង​នឹង​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ​ដើម្បី​វិនិយោគ​សណ្ឋាគារ​នាពេល​ខាងមុខ​ឆាប់ៗ​នេះ នៅ​ប្រទេស​ដ៏​អស្ចារ្យ​មួយ​នេះ​”​។

លោក​ ខេ​វិម ប៊ូ​វេស​( Kevin Beauvais)​ ស្ថាបនិក​និង​ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន ​Invision Hospitality​ បាន​មានប្រសាសន៍​ឲ្យ​ដឹង​ផង​ដែរ​ថា ​ការ​រចនា​សណ្ឋាគារ និង​អចលនទ្រព្យ​នៅ​ប្រទេស​នេះ​ជា​មាគ៌ា​សម្រាប់​អនាគត ​យើង​កំពុង​បង្កើត​បទពិសោធន៍​ជូន​ដល់​ភ្ញៀវ​ប្រកបដោយ​អត្ថន័យ ​និង​ការ​ប្រើ​ប្រាស់​ការ​រចនា​ប្រកបដោយ​ភាព​ច្នៃប្រឌិត ​ ដែល​ធនាគារ​ឲ្យ​មាន​ប្រតិបត្តិការ​ប្រកបដោយ​ប្រសិទ្ធភាព​។

លោក ​បន្តថា “​យើង​មាន​ជំនឿ​យ៉ាង​មុតមាំ​ចំពោះ​អនាគត​ប្រទេស​កម្ពុជា​ ហើយ​យើង​រីករាយ​ក្នុង​ការ​ធ្វើការងារ​ជាមួយ​អ្នក​អភិវឌ្ឍន៍​ក្នុង​តំបន់ ដែល​ចង់​ផ្លាស់ប្ដូរ​គំនិត​បែប​ប្រពៃណី ​សម្រាប់​អនាគត​ដែល​អាច​បត់បែន​ និង​មាន​អត្ថប្រយោជន៍​”​។ លោក ​បន្តថា “​ជាមួយ​នឹង​ការ​រីកចម្រើន​នៃ​វិស័យ​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា​ យើង​នឹង​វិនិយោគ​នៅ​ទីនេះ​នាពេល​អនាគត​”៕

អត្ថបទដែលទាក់ទង

BREAKING NEWS!! តុលាការ​កំពូល​របស់​ប្រទេស​ថៃ ចេញសាលក្រម​សម្រេចឱ្យលោក ​ថាក់ស៊ីន ​ត្រូវតែ​ជាប់ពន្ធនាគារ ១​ឆ្នាំ
2025/09/09 06:24:03 pm        1
ឯកឧត្តម សុខ ចិន្តាសោភា៖«ខ្ញុំមានមហិច្ឆតាចង់ឱ្យក្មួយៗនៅស្រុកអង្គស្នួលមានអ្វីៗមិនចាញ់យុវជននៅភ្នំពេញជាពិសេសក្នុងវិស័យអប់រំ និងកីឡា»
2024/03/11 03:18:47 am        1
សម្ដេចធិបតី៖ ២ថ្ងៃព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តទៅដោយរលូន សុខសុវត្ថិភាព និងសប្បាយរីករាយដល់មហាគ្រួសារខ្មែរ និងភ្ញៀវបរទេស
2023/11/28 11:17:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm