ឧត្តមស្នងការជនភៀសខ្លួន UN៖ ការរាលដាលអំពើហិង្សាស៊ូដង់ នឹងធ្វើឲ្យវិបត្តិជនភៀសខ្លួនកាន់តែលិចលង់ជ្រៅឡើង

2025/12/10 12:26:40 am        58

លោក Filippo Grandi គឺជាឧត្តមស្នងការជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ(UN) និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការរុលចូលរបស់កងកម្លាំងគាំទ្ររហ័ស(RSF) អាចនឹងមានការធ្វើចំណាកស្រុកមួយទៀតឆ្លងកាត់ព្រំដែនស៊ូដង់ ។

កងកម្លាំង RSF ដណ្តើមកាន់កាប់ទីក្រុង el-Fasher ដែលជារដ្ឋធានីនៃរដ្ឋ North Darfur កាលពីខែតុលាកន្លងទៅ ក្រោយយុទ្ធនាការឡោមព័ទ្ធ និងការបង្អត់អាហាររយៈពេល ១៨ខែ ។ ទីក្រុងមួយនេះ គឺជាតំបន់កាន់កាប់ចុងក្រោយគេរបស់កងទ័ពស៊ូដង់នៅតំបន់នោះ ។

លោក Grandi និយាយថា បច្ចុប្បន្នភាគច្រើននៃពលរដ្ឋ ៤ម៉ឺននាក់ដែល UNនិយាយថា ត្រូវបានជម្លៀសខ្លួន អំឡុងអំពើហិង្សាចុងក្រោយនៅស្រុក Kordofan បានស្វែងកន្លែងជ្រកកោននៅក្នុងស្រុកផ្ទាល់ខ្លួនរបស់ពួកគេ ហើយការជ្រកកោនបែបនេះ អាចនឹងផ្លាស់ប្តូរ បើសិនជាអំពើហិង្សារាលដាលដល់ទីក្រុងធំដូចជាទីក្រុង El Obeid ហើយវានឹងធ្វើឲ្យវិបត្តិជនភៀសខ្លួនកាន់តែលិចលង់ជ្រៅឡើង ។

អំឡុងបទសម្ភាសន៍ពីកំពង់ផែស៊ូដង់ លោក Grandi បញ្ជាក់ថា បើសិនជាសង្រ្គាមនៅតែបន្ត លោកប្រាកដខ្លាំងណាស់ថា ពួកយើងនឹងមើលឃើញការធ្វើចំណាកស្រុកបន្ថែមទៀត ។

ប្រទេសស៊ូដង់ បានជាប់ផុងក្នុងសង្រ្គាមស៊ីវិល ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣រហូតមក ពេលដែលការប្រយុទ្ធគ្នា បានផ្ទុះឡើងរវាងកងទ័ពស៊ូដង់ និងទាហានប៉ារ៉ា RSF ។

យោងតាមការអះអាងរបស់ UNបានឲ្យដឹងថា ជម្លោះមួយនេះ បានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងមនុស្សជាង ១២លាននាក់ផ្សេងទៀត រត់ភៀសខ្លួន ហើយនិងធ្វើឲ្យមនុស្សប្រហែល ៣០លាននាក់ ត្រូវការជំនួយមនុស្សធម៌ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        139
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        129
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm