ប្រធានអាជ្ញាធរប៉ាឡេស្ទីនអំពាវនាវឲ្យមានការឈានទៅដល់ដំណាក់កាលទី ២ នៃបទឈប់បាញ់នៅ ហ្កាហ្សា

2025/12/10 01:39:54 am        79

ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាខ្មូដ អាបាស ( Mahmoud Abbas) កាលពីថ្ងៃចន្ទបានបញ្ជាក់ជាថ្មីអំពីតម្រូវការក្នុងការឈានទៅដល់ដំណាក់កាលទី២ នៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្កាហ្សា។

ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev លោក អាបាស បានបញ្ជាក់ជាថ្មីអំពីជំហររបស់ប៉ាឡេស្ទីន ដែលរួមមានការបញ្ឈប់អរិភាពទាំងស្រុង ការដកទ័ពអ៊ីស្រាអែលទាំងអស់ចេញពីតំបន់ហ្កាហ្សា រដ្ឋប៉ាឡេស្ទីនទទួលខុសត្រូវផ្នែករដ្ឋបាល និងសន្តិសុខ នៅក្នុងតំបន់នេះ និងការចាប់ផ្តើមដំណាក់កាលទី២នៃផែនការសន្តិភាព ដែលស្នើឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការប៉ាឡេស្ទីន WAFA។

លោកបាននិយាយថា ការងារកំពុងដំណើរការជាមួយអារ៉ាប៊ីសាអ៊ូឌីត សហរដ្ឋអាមេរិក និងអ្នកសម្របសម្រួល និងដៃគូផ្សេងទៀត ដើម្បីបញ្ចប់សង្គ្រាម និងអនុវត្តដំណោះស្រាយរដ្ឋពីរ ស្របតាមច្បាប់អន្តរជាតិ ដោយបើកផ្លូវសម្រាប់សន្តិភាពក្នុងតំបន់ដ៏ទូលំទូលាយ។

លោក អាបាស ក៏បានជម្រាបជូនលោក Tokayev អំពីស្ថានភាពលំបាកដែលប្រជាជនប៉ាឡេស្ទីនកំពុងប្រឈមនៅតំបន់វេសបែង (West Bank) និង ទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ( East Jerusalem) ដោយជំរុញឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើអ៊ីស្រាអែលឲ្យបញ្ឈប់ «វិធានការឯកតោភាគីរបស់ខ្លួន បញ្ឈប់អំពើហិង្សារបស់អ្នកតាំងលំនៅ និងបញ្ចេញមូលនិធិប៉ាឡេស្ទីនដែលត្រូវបានដកទុក»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm