កាលពីថ្ងៃចន្ទម្សិលមិញ ក្រសួងការពារជាតិអ៊ីតាលី បានជម្លៀសជនប៉ាឡេស្ទីន ១៧នាក់ រួមទាំងអនីតិជនផងដែរ ទៅកាន់ប្រទេសរបស់ខ្លួន សម្រាប់ការព្យាបាល ។
ក្រសួងនិយាយថា យន្តហោះនឹងចុះចតនៅអាកាសយានដ្ឋាន Ciampino អាកាសយានដ្ឋាន Pratica di Mare ស្ថិតក្នុងទីក្រុងរ៉ូម ទីក្រុង Turin និងទីក្រុង Pisa ជាទីដែលអ្នកជំងឺនឹងត្រូវនាំយកទៅព្យាបាល ។

ពួកគេបន្តថា ថ្ងៃនេះ គឺជាបេសកកម្មលើកទី ១៧ ដែលអ៊ីតាលីបានធ្វើ ចាប់តាំងពីការចាប់ផ្តើមគ្រាអាសន្ន ។ វាមិនត្រឹមតែជាចំនួនបេសកកម្មនោះទេ វាតំណាងឲ្យនិរន្តរភាព ការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវ ។
យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា ចាប់តាំងពីខែមករា រហូតមក អានីតិជនប៉ាឡេស្ទីន ៥១ ដែលមានអាយុក្រោម ១៨ឆ្នាំ ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលនៅតំបន់វ៉េសប៊ែង ។
អ៊ីស្រាអែល និងក្រុមហាម៉ាស បានយល់ព្រមបទឈប់បាញ់កាលពីខែតុលា ធ្វើឲ្យអំពើហិង្សាស្ងប់ស្ងាត់ ប៉ុន្តែការប្រយុទ្ធគ្នាពុំបានបញ្ចប់ទាំងស្រុងនោះទេនៅតំបន់ហ្កាហ្សា ក្រោយសង្រ្គាមរយៈពេល ២ឆ្នាំ បង្កឡើងដោយសារការវាយប្រហាររបស់ក្រុមជីវពលប៉ាឡេស្ទីនមួយនេះ ៕
