សមាជិកសភា៖ អាល្លឺម៉ង់ និងបារាំង អាចប្រើយន្តហោះចម្បាំងផ្ទាល់ខ្លួន ដើម្បីសង្គ្រោះគម្រោងការពារជាតិ

2025/12/10 02:52:54 am        101

សមាជិកសភាជាន់ខ្ពស់អាល្លឺម៉ង់ នៅថ្ងៃអង្គារ (ទី៨ ខែធ្នូ) នេះ បានជំរុញឲ្យអាល្លឺម៉ង់ និងបារាំងជួយសង្គ្រោះគម្រោងការពារជាតិតម្លៃ ១០០ពាន់លានអឺរ៉ូ (១១៦ពាន់លានដុល្លារ) ដោយបង្កើតប្រព័ន្ធប្រយុទ្ធរួមគ្នា ខណៈដែលអនុញ្ញាតឲ្យប្រទេសនីមួយៗប្រើប្រាស់យន្តហោះចម្បាំងផ្ទាល់ខ្លួន។

ពេលវេលាកំពុងធ្វើដំណើរទៅមុខជាប់ជានិច្ច ទាំងសម្រាប់ទីក្រុងប៊ែរឡាំង និងប៉ារីស សម្រាប់ការយល់ព្រមលើផ្លូវឆ្ពោះទៅកាន់ការបង្កើតប្រព័ន្ធ Future Combat Air System (FCAS) ជាកម្មវិធីយន្តហោះចម្បាំងជំនាន់ក្រោយដ៏ធំមួយដែលបានបើកដំណើរការកាលពី ៨ឆ្នាំមុន ប៉ុន្តែត្រូវបានគាំងដោយសារជម្លោះ។

ការណ៍ដែលមិនអាចបំបែកភាពជាប់គាំងនេះបាន ធ្វើឲ្យមានហានិភ័យ ដែលបង្ហាញឲ្យឃើញនូវភាពអសមត្ថភាពរបស់អឺរ៉ុប ក្នុងការបង្កើតការឯកភាពការពារជាតិ នៅពេលសង្គ្រាមបានវិលត្រឡប់មកកាន់ទ្វីបនេះវិញ ហើយសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump ចង់ឲ្យអឺរ៉ុបទទួលខុសត្រូវបន្ថែមទៀត ចំពោះសន្តិសុខរបស់ខ្លួន។

រដ្ឋមន្ត្រីការពារជាតិនៃប្រទេសអាឡឺម៉ង់ បារាំង និងអេស្ប៉ាញ ត្រូវបានគេរំពឹងថា នឹងជួបប្រជុំគ្នានៅសប្តាហ៍នេះ ដែលតាមមកដោយកិច្ចពិភាក្សា រវាងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz និងប្រធានាធិបតីបារាំង លោក Emmanuel Macron នាសប្តាហ៍ក្រោយ។

លោកស្រី Siemtje Moeller សមាជិកសភាជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាលចម្រុះរបស់លោក Merz បានប្រាប់សារព័ត៌មាន Reuters ថា គម្រោងនេះគឺស្ថិតក្នុងដំណាក់កាល «កែតម្រូវ» មិនមែនដំណាក់ «បញ្ចប់» នោះទេ។ យ៉ាងណាក្ដី លោកស្រីបានបន្ថែមថា វាគឺសមហេតុផល ទាំងសម្រាប់អាល្លឺម៉ង់ និងបារាំង ក្នុងការប្រើប្រាស់យន្តហោះចម្បាំងផ្សេងៗគ្នា ដើម្បីបំពេញតម្រូវការជាក់លាក់របស់ប្រទេសរៀងៗខ្លួន ឧទាហរណ៍ បារាំងត្រូវការយន្តហោះចម្បាំង ដើម្បីមានសមត្ថភាពអាចបំពាក់អាវុធនុយក្លេអ៊ែរ ឬចុះចតនៅលើនាវាផ្ទុកយន្តហោះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm