ក្រសួងអប់រំ រៀបចំផែនការជួយគាំទ្រ សាលារៀនរងប៉ះពាល់ នៅតំបន់ព្រំដែនកម្ពុជា-ថៃ

2025/12/10 02:53:12 am        169

នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ការរៀបចំផែនការដើម្បីជួយគាំទ្រសាលារៀនដែលរងប៉ះពាល់នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

កិច្ចប្រជុំនេះបានចាប់ផ្តើមជាមួយការរាយការណ៍ពីបច្ចុប្បន្នភាពស្ថានភាពរបស់សាលារៀន សិស្សានុសិស្ស និងសហគមន៍ ក្នុងខេត្តបន្ទាយមានជ័យ ឧត្តមានជ័យ ព្រះវិហារ និង ពោធិ៍សាត់ ដែលបច្ចុប្បន្នកំពុងបន្តកើនកម្ដៅ និងការវិឌ្ឍនៃភាពតានតឹងពីការប៉ះទង្គិចប្រដាប់អាវុធនៅតាមព្រំដែន។ កិច្ចប្រជុំបានបន្តជាមួយការពិភាក្សាប្រមូលធាតុចូលដើម្បីឈានទៅដាក់ចេញវិធានការឆ្លើយតបបន្ទាន់ ដើម្បីជួយគាំទ្រនិងសម្របសម្រួលស្ថានភាព ធានាឱ្យបាននូវសុខសុវត្ថិភាពរបស់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។

បន្ទាប់ពីស្តាប់របាយការណ៍ស្តីពី បច្ចុប្បន្នភាពស្ថានភាពនៅតាមតំបន់រងប៉ះពាល់ និងមតិសំណេះសំណាលផ្លាស់ប្តូរយោបល់រួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ដូចជា៖ ១. ជាបឋមសូមផ្តោតលើការតាមដានសភាពការណ៍ឱ្យបានដិតដល់ និងពិនិត្យលទ្ធភាពជួយគាំទ្រតាមភាពជាក់ស្តែង ២. សូមរៀបចំក្រុមជាក់លាក់ដើម្បីទទួលបន្ទុកអនុវត្ត និងតាមដានការងារនេះ ដោយត្រូវរៀបចំរបាយការណ៍ពីការវិវឌ្ឍថ្មីៗ នៃស្ថានការណ៍ និងស្ថានភាពរបស់បុគ្គលិកអប់រំ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងក្រុមគ្រួសារជាប្រចាំថ្ងៃ និងរៀបចំសេចក្តីរាយការណ៍ព័ត៌មាន ៣. រៀបចំលិខិតអំពាវនាវស្វែងរកការចូលរួមសហការ ដើម្បីផ្តល់ការគាំទ្រទាំងសម្ភារៈ និងថវិកា ពីសំណាក់ដៃគូអភិវឌ្ឍ អង្គការដៃគូ វិស័យឯកជន និងសាធារណជនគ្រប់មជ្ឈដ្ឋាន ៤. សូមកំណត់អាទិភាពនៃតម្រូវការ ដែលក្នុងនោះរួមមាន គ្រឿងឧបភោគបរិភោគចាំបាច់នានា សម្ភារៈសិក្សា និងតង់ដើម្បីប្រើប្រាស់ជាថ្នាក់រៀនបណ្ដោះអាសន្ននៅទីតាំងសុវត្ថិភាពសម្រាប់ជនភៀសសឹក និង ៥. សូមក្រុមការងារជំនាញពិនិត្យលទ្ធភាពរៀបចំប្រព័ន្ធដើម្បីរៀនពីចម្ងាយ។

ជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមលើកទឹកចិត្តក្រុមការងារ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ បន្តរក្សាស្មារតីឱ្យរឹងមាំរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ប្តេជ្ញាបន្តខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តចូលរួមក្នុងបុព្វហេតុការពារជាតិ និងបន្តជឿជាក់លើចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលបានខិតខំដោះស្រាយបញ្ហាជម្លោះព្រំដែន ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពអត់ធ្មត់ខ្ពស់ ទន្ទឹមនឹងនេះ ក៏បានសំដែងនូវការដឹងគុណជាទីបំផុត ចំពោះទឹកចិត្តមោះមុតក្លាហានរបស់វីរយុទ្ធជនដែលកំពុងឈរជើងនៅសមរភូមិតាមព្រំដែនដើម្បីការពារទឹកដី ដោយគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តវេនពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងយកចិត្តទុកដាក់ចំពោះសុខសុវត្ថិភាពរបស់ប្រជាពរលដ្ឋ និងបានដាក់ចេញវិធានការឆ្លើយតបភ្លាមៗនៅក្នុងការការពារបូរណភាពទឹកដីប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm