សមាគមដឹកជញ្ជូនអាកាសចរណ៍អន្តរជាតិ(IATA)និយាយនៅថ្ងៃអង្គារនេះថា ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ រំពឹងថានឹងដឹកអ្នកដំណើរជាប់កំណត់ត្រា ៥,២ពាន់លាននាក់ នៅក្នុងឆ្នាំ ២០២៦ បើទោះវីជាបញ្ហាប្រឈមសេដ្ឋកិច្ចសកល នឹងធ្វើឲ្យប៉ះពាល់ដល់វិស័យមួយនេះក៏ដោយ ។
ពួកគេបន្តថា ក្រុមហ៊ុនដឹកជញ្ជូនត្រូវបានគេរំពឹងផងដែរថា នឹងទទួលបានប្រាក់ចំណេញច្រើនជាងការព្យាករពីមុនសម្រាប់ឆ្នាំ ២០២៥ ហើយពួកគេព្យាករពីការរកប្រាក់ចំណូលក្នុងកម្រិតដែលអាចប្រៀបធៀបបាននៅឆ្នាំក្រោយ ។
សមាគម IATA ដែលប្រមូលផ្តុំក្រុមហ៊ុនដឹកជញ្ជូនចំនួនប្រហែល ៣៦០តំណាងឲ្យ ៨០ភាគរយនៃការធ្វើចរាចរណ៍ផ្លូវអាកាសសកលនោះ និយាយថា ប្រាក់ចំណេញឆ្នាំ ២០២៥ ត្រូវបានព្យាករថានឹងឈានដល់ ៣៩,៥ពាន់លានដុល្លារ ពោលគឺកើនឡើងពីចំនួន ៣៦ពាន់លានដុល្លារដែលពួកគេបានព្យាករ នៅជំនួបប្រចាំឆ្នាំសមាគមមួយនេះ កាលពីខែមិថុនា ។
អគ្គនាយករដ្ឋសមាគម IATA លោក Willie Walsh និយាយថា ប្រតិបត្តិការល្អប្រសើរគឺជាព័ត៌មានស្វាគមន៍មួយលើបញ្ហាប្រឈមសេដ្ឋកិច្ចដែលឧស្សាហកម្មមួយនេះ នឹងជួបប្រទះ ។
លោកថា ការងារប្រឈមទាំងនោះ រួមមានការចំណាយកើនឡើងពីភាពរអាក់រអួលនៃខ្សែសង្វាក់ផ្គត់ផ្គង់អាកាស ជម្លោះភូមិសាស្រ្តនយោបាយ ពាណិជ្ជកម្មសកលយឺតយ៉ាវ និងបន្ទុកនិយតកម្មកកើនឡើង ៕