កម្ពុជា-ម៉ាឡេស៊ី រីករាយ​នឹងកិច្ចសហការ​ដែល​មាន​ស្រាប់​ហើយ​ប្តេជ្ញា​បន្ត​ពង្រីក​លើ​វិស័យថ្មីៗ​ថែមទៀត

2022/02/24 11:15:10 pm        522

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងម៉ាឡេស៊ី បានសម្ដែងនូវក្ដីរីករាយចំពោះកិច្ចសហការរវាងគ្នានឹងគ្នា ដែលមានស្រាប់ និងបានប្ដេជ្ញាបន្តពង្រីកលើវិស័យថ្មីៗថែមទៀត ពិសេសលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងសុខភាពសាធារណៈ ជាដើម។

នៅថ្ងៃទី២៤ ខែកុម្ភៈ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានទទួល​បដិសណ្ឋារកិច្ច និងជួបសន្ទនាពិភាក្សាការងារជាមួយឯកឧត្តម ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ខណៈឯកឧត្តម បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេលពីរថ្ងៃ។

ក្នុងសន្និសីទសារព័ត៌មាន សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​របស់​នាយក រដ្ឋមន្ត្រីម៉ាឡេស៊ី ​នៅពេលនេះ ​ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ដែលនឹងរួមចំណែកដល់ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ដែលមានស្រាប់ ​និងការបង្កើនទំនុកចិត្តផ្នែក​នយោបាយ​ និងសាមគ្គីភាព រវាង​ប្រជាជាតិទាំងពីរ ​ស្របពេលខួបលើកទី៦៥ឆ្នាំ ​នៃទំនាក់ទំនងការទូត ​(១៩៥៧- ២០២២)។ ភាគីទាំងពីរ បានផ្តោតការពិភាក្សាទៅលើការប្រយុទ្ធប្រឆាំងកូវីដ-១៩ ហើយប្ដេជ្ញាជំរុញបន្ថែមទៀត​នូវពាណិជ្ជកម្មទ្វេភាគី វិនិយោគ​ សុខុមាលភាព​សាធារណៈ​ វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា​ អប់រំ ការ​អភិវឌ្ឍធនធាន​មនុស្ស ​ការតភ្ជាប់ទេសចរណ៍និងទំនាក់ទំនង​ប្រជាជន ​និងប្រជាជន ក្នុងបំណង​ពន្លឿនការ​ស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩។

សម្ដេចតេជោ បានបញ្ជាក់ទៀតថា ភាគីទាំងពីរ បានសម្ដែងនូវការកោតសរសើរទៅវិញទៅមក​ចំពោះ​ការ​អភិវឌ្ឍប្រទេស ​ការដាក់ចេញនូវវិធានការឆ្លើយតបនានាទៅនឹងវិបត្តិសុខភាពពិភពលោក ក៏ដូចជាគោលនយោបាយស្ដារឡើងវិញក្រោយវិបត្តិជំងឺរាតត្បាតកូវីដ-១៩។

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ​បានសម្ដែងនូវមោទកភាពចំពោះកម្ពុជា ​ដ៏ស្រស់ប្រិមប្រិយ និង​មាន​វិបុលភាព ​និងរីករាយចំពោះការអភិវឌ្ឍ​ដ៏រស់រវើក​របស់​រាជធានីភ្នំពេញ ​និង​បានបញ្ជាក់ថា ចំពោះ​ម៉ាឡេស៊ី កម្ពុជា គឺជាអ្នកជិតខាង ​និងជាសមាជិកអាស៊ាន​ដ៏មានសារសំខាន់។​ ម៉ាឡេស៊ី និងកម្ពុជា តែងតែ​ធ្វើការជាមួយគ្នាក្នុងស្ថានការណ៍​ណាក៏ដោយ ​ទាំងពេលវេលាលំបាក ​និងងាយស្រួល ដោយ​រាប់ទាំងសម័យ​អ៊ុនតាក់ ​បន្ទាប់ពីមានកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីស​ ឆ្នាំ១៩៩១។

ឯកឧត្តម ក៏បានបង្ហាញការរីករាយ ដែលម៉ាឡេស៊ី ​បានចូលរួមចំណែកក្នុងការរកសន្តិភាពនៅកម្ពុជា ហើយឆ្នាំនេះ ​គឺជាខួបទី៦៥ ​នៃការបង្កើតទំនាក់ទំនង​ការទូត រវាងម៉ាឡេស៊ី ​និងកម្ពុជា ហើយ​មានជំនឿថា ​ប្រទេសទាំងពីរ ​នឹងបន្តធ្វើការរួមគ្នា ​ដើម្បីពង្រឹងសហប្រតិបត្តិការលើកកម្ពស់សន្តិភាព ស្ថិរភាព​ និងវិបុលភាព​ ដើម្បីប្រជាជន​នៅក្នុងតំបន់ ​និងប្រទេសទាំងពីរ៕អត្ថបទ មុត សុទ្ធ


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        7
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        36
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm