កម្មសិទ្ធិបញ្ញាជាកាតាលីករសម្រាប់ការប្រកួតប្រជែង និងនវានុវត្តន៍ ជួយគាំទ្រការរីកចម្រើនកម្ពុជា

2025/12/10 03:32:57 am        292

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ថ្លែងថា កម្មសិទ្ធិបញ្ញាគឺជាកាតាលីករសម្រាប់ការប្រកួតប្រជែង និងនវានុវត្តន៍ ក្នុងនោះការពង្រីក ក្របខណ្ឌកម្មសិទ្ធិបញ្ញា ដោយមិនត្រឹមលើកិច្ចការពារនៃការច្នៃប្រឌិតរបស់ប្រជាជនប៉ុណ្ណោះទេ វាក៏ជាការទាក់ទាញវិនិយោគបរទេស ការគាំទ្រដល់សហគ្រាសធុនតូច មធ្យម និងការបង្កើនផ្សព្វផ្សាយផលិតផលក្នុងស្រុកផងដែរ។ 

​ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងនៅក្នុងសន្និបាតសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ២០២៥ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះថា នៅក្នុងរយៈពេលជាង១ទស្សវត្ស កន្លងមកនេះ កម្ពុជាមាន ការរីកចម្រើនគួរឱ្យកត់សម្គាល់ លើការអភិវឌ្ឍប្រកាស និងការអភិវឌ្ឍន៍នៅក្នុងប្រព័ន្ធកម្មសិទ្ធបញ្ញា ក្នុងនោះរាជរដ្ឋាភិបាលក៏បានដាក់ ចេញគោលនយោបាយជាតិកម្មសិទ្ធបញ្ញាឆ្នាំ២០២៣-២០២៨ ដោយមានចក្ខុវិស័យលើការកសាងសេដ្ឋកិច្ច ដែលមានមូលដ្ឋានផ្នែក លើចំណេះដឹង និងជំរុញនវានុវត្តន៍ និងការប្រកួតប្រែងជាដើម ក្នុងនោះក្រសួងបានផ្តល់អាទិភាព នៃកាបង្កើននូវអភិបាលកិច្ចកម្មសិទ្ធ បញ្ញា និងការពង្រីកសេវាកម្មនៃកម្មសិទ្ធបញ្ញាឌីជីថល ដោយមានការលើកកម្ពស់ចំណេះដឹងអំពីកម្មសិទ្ធបញ្ញា ក្នុងចំណោមអាជីវកម្ម អ្នកបង្កើតថ្មី អ្នកស្រាវជ្រាវ ក៏ដូចជាការលើកកម្ពស់ដល់សាធារណជន។

ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្តថា បច្ចុប្បន្នសេដ្ឋកិច្ចពិភពលោកបានកំពុងវិវត្តយ៉ាងឆាប់ហ័ស និងបានជំរុញនៃការ ផ្លាស់ប្តូរនៃបច្ចេកវិទ្យា ពាណិជ្ជកម្មឌីជីថល បញ្ញាសិប្បនិម្មិត (Ai) ឧស្សាហកម្មច្នៃប្រឌិត និងការកើនឡើងនៃតម្លៃទ្រព្យសកម្មអរូបី។ ក្នុងបរិយាកាសនេះ កម្មសិទ្ធបញ្ញាមិនមែនគ្រាន់តែឧបករណ៍នៃច្បាប់ប៉ុណ្ណោះទេ វាគឺជាកាតាមលីករសម្រាប់នវានុវត្តន៍ ការប្រកួតប្រ ជែង និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ចំពោះកម្ពុជា ការពង្រីកក្របខណ្ឌកម្មសិទ្ធបញ្ញាគឺមានសារៈសំខាន់ ដោយមិនត្រឹមតែ កិច្ចការពារនៃការច្នៃប្រឌិតរបស់ប្រជាជននោះទេ វាក៏ជាផ្នែកមួយនៃការទាក់ទាញការវិនិយោគ ការគាំទ្រដល់សហគ្រាសធុនតូច និង មធ្យម និងការផ្សព្វផ្សាយផលិតផល ក្នុងការឈរជើងរបស់សហគ្រាសក្នុងតំបន់ និងពិភពលោកផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា ដើម្បីបំពេញនូវសេចក្តីប្រាថ្នានេះ ក្រសួងពាណិជ្ជកម្មបាននិងកំពុងបន្តលើកកម្ពស់នូវគំនិត ផ្តួចផ្តើមសំខាន់ៗដូចជា៖ ការធ្វើទំនើបកម្មរៀបចំឱ្យស្របតាមស្តង់ដារអន្តរជាតិ និងតម្រូវការអាជីវកម្មបច្ចុប្បន្ន, ការពង្រីកប្រព័ន្ធចុះ បញ្ជីម៉ាក ដើម្បីធានាឱ្យមានតម្លាភាព ប្រសិទ្ធភាព និងភាពងាយស្រួលដល់អ្នកប្រើប្រាស់, ការពង្រឹងយន្តការនៃការអនុវត្តច្បាប់ តាម រយៈកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ រវាងក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជន, ការលើកកម្ពស់ម៉ាកសម្គាល់ភូមិ សាស្រ្តទំនិញ, ប្រព័ន្ធវិញ្ញាបនបត្រគុណភាព (បច្ចុប្បន្នក្រសួងកំពុងរៀបចំ) ដើម្បីធ្វើយ៉ាងណាឱ្យម៉ាកទាំងអស់ត្រូវបានបំពាក់លើមុខ ទំនិញ និងសេវា ដែលមានគុណភាព និងអនុលោមទៅតាមច្បាប់, ការផ្សព្វផ្សាយនូវតម្លៃប្រកួតប្រជែងនៅលើទីផ្សារ, និងកម្មវិធីកសាង សមត្ថភាពសម្រាប់មន្រ្តីកម្មសិទ្ធបញ្ញា ក៏ដូចអ្នកអនុវត្តច្បាប់ ក្នុងនោះមានសហគ្រាសធុនតូច និងមធ្យម និងអ្នកមានគំនិតច្នៃប្រឌិត។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺតម្រូវឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធ និងការចូលរួមពីសមាគមកម្មសិទ្ធិបញ្ញាកម្ពុជាជាដើម ដើម្បី ឈានទៅអភិឌ្ឍន៍អាជីវកម្មនៅកម្ពុជាឱ្យកាន់តែរីកចម្រើន៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        254
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm