នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបទ្វេភាគីជាមួយ ឯកឧត្តម ឡេ ហ័យជុង រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានពិភាក្សាអំពីមធ្យោបាយក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ និងបានផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហាតំបន់ និងអន្តរជាតិ រួមទាំងការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវសេចក្តីអាណិតអាសូរ និងសូមចូលរួមរំលែកទុក្ខ ជូនដល់រដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះសោកនាដកម្មនៃការបាត់បង់ជីវិត និងការបំផ្លិចបំផ្លាញ ដោយសារគ្រោះទឹកជំនន់ក្នុងខែវិច្ឆិកាកន្លងទៅ៕


