អធិការបតីអាល្លឺម៉ង់លោក Friedrich Merz និយាយនៅថ្ងៃអង្គារនេះថា អឺរ៉ុបត្រូវការពឹងផ្អែកតិចតួចលើសហដ្ឋអាមេរិក ជាការឆ្លើយតបនឹងយុទ្ធសាស្រ្តសន្តិសុខជាតិទើបបានបញ្ចេញថ្មីរបស់ទីក្រុងវ៉ាស៊ីនតោន ។
អំឡុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋក្នុងតំបន់ Rhineland Palatinate លោក Merz និយាយថា ពេលដែលវាត្រូវការពាលទ្ធិប្រជាធិបតេយ្យនៅអឺរ៉ុប បណ្តាប្រទេសអឺរ៉ុបត្រូវមានទំនួលខុសត្រូវខ្លួនឯង ។
ពេលធ្វើសេចក្តីអត្ថាធិប្បាយលើឯកសាររបស់សហរដ្ឋអាមេរិក លោក Merz និយាយថា ចំណុចខ្លះយល់បាន ចំណុចខ្លះអាចយោគយល់បាន ហើយចំណុចខ្លះទៀត វាមិនអាចទទួលយកបាននោះទេចំពោះពួកយើង តាមទស្សនៈអឺរ៉ុប ។
លោកថា លោកពុំមើលឃើញតម្រូវការឲ្យអាមេរិកចង់មកសង្រ្គោះលទ្ធិប្រជាធិបតេយ្យនៅអឺរ៉ុបនោះឡើយ ។ បើសិនជាវាចាំបាច់ត្រូវការសង្រ្គោះពិតមែន ពួកយើងនឹងអាចសង្រ្គោះវាដោយខ្លួនឯង ៕