លោកស្រី Seema Malhotra MP រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានបង្ហាញ បង្ហាញការព្រួយបារម្ភ ដោយបានឃើញជនស៊ីវិលកម្ពុជាបានបាត់បង់ជីវិតដ៏សោកសៅម្តងទៀត បន្ទាប់ពី មានការប៉ះទង្គិចគ្នាឡើងវិញរបស់យោធាកម្ពុជា និងថៃនៅតាមបណ្តោយព្រំដែន ហើយលោកស្រីក៏បាន បានអំពាវនាវឲ្យភាគីទាំងពីរត្រឡប់ទៅរកការសន្ទនាគ្នាដោយសន្តិវិធីឡើងវិញផងដែរ។
តាមរយៈផេកហ្វេសបុកផ្លូវការរបស់ស្ថានទូតអង់គ្លេស ប្រចាំនៅកម្ពុជា បានចេញនៅយប់ថ្ងៃទី៩ខែ ធ្នូ ឆ្នាំ២០២៥នេះក្រោយពីរថ្ងៃ ដែលទាហានថៃបានបើកការបាញ់ប្រហារមកលើទាហានកម្ពុជានោះ លោក ស្រី Seema Malhotra MP បានបញ្ជាក់ថា« ព្រួយបារម្ភដែលបានឃើញការប្រយុទ្ធគ្នាឡើងវិញតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងការបាត់បង់ជីវិតដ៏សោកសៅម្តងទៀត ដែលរួមមានទាំងជនស៊ីវិលផងដែរ។យើងសូមអំពាវនាវដល់ភាគីទាំងពីរឱ្យបង្ហាញការអត់ធ្មត់ជាបន្ទាន់ ការពារជនស៊ីវិល និងវិលត្រឡប់ទៅរកការសន្ទនាវិញ។ ជនជាតិអង់គ្លេសគួរតែបន្តអនុវត្តតាមដំបូន្មាននៃការធ្វើដំណើររបស់យើង»៕
