ប្រធានសមាគមជាប់អាណត្តិថ្មី ប្តេជ្ញាចិត្តបន្តការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញា ដើម្បីលើកកម្ពស់ដល់ការធ្វើធុរកិច្ច

2025/12/10 04:57:35 am        277

ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ជាប់ក្នុងអាណត្តិថ្មី ថ្លែងនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមលើកកម្ពស់កម្មសិទ្ធិបញ្ញាកម្ពុជា តាមរយៈការជំរុញអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តនានា ក្នុងការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញា ពាណិជ្ជកម្ម និងវិនិយោគ និងជំរុញបង្កើន ការយល់ដឹងដល់ធុរកិច្ច ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា។

​ ឯកឧត្តម អ៊ុ រតនា ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ជាប់ក្នុងអាណត្តិទី៤ នៅក្នុងសន្និបាតសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា និងការបោះឆ្នោតជ្រើសរើសប្រធានសមាគម និងសមាជិកក្រុមប្រឹក្សា អាណត្តិទី៤ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះថា វិស័យកម្មសិទ្ធិ បញ្ញាបានដើរតួយ៉ាងសំខាន់ សម្រាប់ធុរកិច្ច ការធ្វើពាណិជ្ជកម្ម និងសម្រាប់សង្គម តាមរយៈកិច្ចការពារនូវរបកគំហើញ និងការច្នៃ ប្រឌិត ដើម្បីចៀសវាងការលួចបន្លំស្នាដៃ និងផលិតផលផ្សេងៗ ដែលតាមរយៈនេះក៏ជាការទាក់ទាញអ្នកវិនិយោគ ការធ្វើពាណិជ្ជកម្ម និងការលើកកម្ពស់ដល់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកផងដែរ។

 ជុំវិញបញ្ហាខាងនេះ ឯកឧត្តម ក៏បានថ្លែងនូវការប្តេជ្ញាចិត្តខ្ពស់ លើការចូលរួមលើកកម្ពស់កម្មសិទ្ធបញ្ញាកម្ពុជា តាមរយៈការ ជំរុញអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធកម្មសិទ្ធបញ្ញា ការពង្រីកទំនាក់ទំនងកិច្ចសហការជាមួយសមាគមផ្សេងៗ និង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ តំបន់ និងអន្តរជាតិ ជាពិសេសជំរុញបង្កើនការយល់ដឹងដល់ធុរកិច្ច ដើម្បីចាប់យកការធ្វើអាជីវកម្មឱ្យកាន់តែ ខ្លាំងក្លា និងមានការប្រកួតប្រជែងខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន។

ឯកឧត្តម កង តារាវុធ ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ដែលបញ្ចប់អាណត្តិ បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗមួយ ចំនួន ដែលសមាគមសម្រេចបានក្នុងអាណត្តិឆ្នាំ២០២៣-២០២៥ កន្លងមក និងរំពឹងថា ប្រធានសមាគមដែលជាប់ក្នុងអាណត្តិថ្មី នឹង បន្តដឹកនាំសមាគមកម្មសិទ្ធបញ្ញាកម្ពុជាមួយនេះឱ្យកាន់រីកចម្រើថែមទៀត នឹងធ្វើការកាន់តែជិតស្និទ្ធជាមួយក្រសួង និងក្រុមការងារ ពាក់ព័ន្ធ ដើម្បីសម្រេចបានពេញលេញទៅដោយសក្តានុពល នូវសកម្មភាពថ្មីៗរបស់ខ្លួន ដើម្បីហែកនូវរបាំងពាណិជ្ជកម្ម សម្រាប់ការ ប្រកួតប្រជែងរបស់កម្ពុជា។ 

 ជុំវិញកម្មសិទ្ធបញ្ញានេះដែរ, ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងឱ្យដឹងថា វិស័យកម្មសិទ្ធិបញ្ញា កម្ពុជា បានចាប់ផ្តើមកកើតឡើងនៅឆ្នាំ១៩៩៥ នៅពេលដែលកម្ពុជា បានចូលជាសមាជិករបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងការចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ព្រមទាំងការចូលរួមជាសមាជិករបស់អាស៊ាននៅឆ្នាំ ១៩៩៩ផងដែរ។ ក្រោមក្របខណ្ឌអន្តរជាតិ, កម្ពុជាបានខិតខំប្រឹងប្រែងចូលជាសមាជិករបស់សន្ធិសញ្ញា និងអនុសញ្ញានានា ព្រមទាំង ការចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន ជាមួយបណ្តាប្រទេសដៃគូ, កិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ, និងអនុស្សរណៈនៃការយោគយល់គ្នា រវាងអង្គភាពកម្ម សិទ្ធិបញ្ញាកម្ពុជា ជាមួយដៃគូដូចជាចិន កូរ៉េ ជប៉ុន សិង្ហបុរី និងហុងកុងជាដើម ក្នុងគោលដៅចូលរួមចំណែក អភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិ បញ្ញារបស់កម្ពុជាឱ្យមានសង្គតិភាពជាប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់ពិភពលោក៕

 អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        166
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        86
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        198

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm