លោកTrump៖ អ៊ុយក្រែនគួរតែរៀបចំការបោះឆ្នោត ខណៈលោក Zelenskyy និយាយថាបានត្រៀមខ្លួនរួចរាល់

2025/12/10 10:26:28 am        50

លោក Donald Trump បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី៩ ខែធ្នូ ថា អ៊ុយក្រែនគួរតែរៀបចំការបោះឆ្នោត ដោយបានចោទជាសំណួរថាតើប្រទេសនេះពិតជាមានលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដដែឬទេ ខណៈលោកបានបញ្ជាក់ជាថ្មីនូវការរិះគន់យ៉ាងខ្លាំងរបស់លោកចំពោះមេដឹកនាំអ៊ុយក្រែន។

ថ្លែងទៅកាន់សារព័ត៌មាន Politico ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានចោទប្រកាន់ទីក្រុងគីវថា «កំពុងប្រើប្រាស់សង្គ្រាម» ដើម្បីបង្វៀងការបោះឆ្នោតដែលត្រូវបានពន្យារពេលក្រោមការដាក់ចេញច្បាប់អាជ្ញាសឹកចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។

លោក Trump បាននិយាយថា «ខ្ញុំគិតថា វាជាពេលវេលាដ៏សំខាន់ដើម្បីធ្វើការបោះឆ្នោត។ ពួកគេកំពុងប្រើប្រាស់សង្គ្រាមដោយមិនធ្វើការបោះឆ្នោត ប៉ុន្តែខ្ញុំគិតថាប្រជាជនអ៊ុយក្រែននឹងមានជម្រើសនោះ»។«ពួកគេនិយាយអំពីលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែវាឈានដល់ចំណុចមួយដែលវាលែងជាលទ្ធិប្រជាធិបតេយ្យទៀតហើយ»។ បើគ្មានច្បាប់អាជ្ញាសឹកទេ ការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែននឹងត្រូវធ្វើឡើងតាំងពីខែមីនា ឆ្នាំ២០២៤។ លោក Trump បានបញ្ជាក់ជាថ្មីនូវការរិះគន់ដែលលោកបានធ្វើកាលពីថ្ងៃអាទិត្យអំពីលោក Volodymyr Zelenskyy ដោយអះអាងថា ប្រធានាធិបតីអ៊ុយក្រែនមិនបានអានផែនការរបស់សហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមទេ។

ទន្ទឹមនឹងនេះ លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយកាលពីថ្ងៃអង្គារថា អ៊ុយក្រែនបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើការបោះឆ្នោតក្នុងរយៈពេល៦០ ទៅ៩០ ថ្ងៃខាងមុខ ប្រសិនបើសម្ព័ន្ធមិត្តរបស់ខ្លួនអាចធានាបានសន្តិសុខសម្រាប់ការបោះឆ្នោត បន្ទាប់ពីការរិះគន់ពីសមភាគីអាមេរិករបស់លោក គឺលោក Donald Trump។ លោក Zelenskyy បានប្រាប់អ្នកសារព័ត៌មាន នៅពេលដែលលោកចាកចេញពីប្រទេសអ៊ីតាលី បន្ទាប់ពីជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី និងសម្តេចប៉ាប Leo ថា «ខ្ញុំត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការបោះឆ្នោត» ។

អត្ថបទដែលទាក់ទង

UN ព្រមានថា ឆ្នាំ២០២៥នេះ ជាឆ្នាំដ៏បង្ហូរឈាមបំផុតមួយសម្រាប់ជនស៊ីវិលអ៊ុយក្រែន
2025/12/10 10:57:04 am        1
UN៖ មនុស្ស ២សែននាក់ ភៀសខ្លួន និងរាប់សិបនាក់ស្លាប់ ខណៈហិង្សាក្រុមឧទ្ទាមនៅកុងហ្គោ ផ្ទុះឡើងជាថ្មី
2025/12/10 10:54:16 am        1
[UPDATE] អ្នកស្លាប់ក្នុងអគ្គិភ័យឆេះអគារកម្ពស់៧ជាន់ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីឡើងដល់ ២២នាក់ស្លាប់
2025/12/10 10:46:56 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាចាត់ទុកការបាញ់ប្រហាររបស់ទាហានថៃលើប្រាសាទបុរាណខ្មែរ គឺជាទង្វើអសីលធម៌ ប្រមាថ​មើលងាយទៅសក្ការៈនៃមនុស្សជាតិ

2025/12/10 11:20:19 am
​សមត្ថកិច្ចចម្រុះឃាត់ខ្លួនជនជាតិថៃចំនួន ៧៥នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ‎
2025/12/10 11:12:54 am
​សមត្ថកិច្ចចម្រុះកម្ពុជា-កូរ៉េ ឃាត់ខ្លួនជនសង្ស័យចំនួន៥០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងអគារមួយកន្លែងក្នុងខេត្តព្រះសីហនុ
2025/12/10 11:02:39 am
​BREAKING NEWS | យោធាថៃបន្តបើកការបាញ់ប្រហារមកលើពលរដ្ឋស៊ីវិលកម្ពុជានៅភូមិសាស្រ្តយោធភូមិភាគទី៥ ឃុំថ្មដា
2025/12/10 10:59:27 am
​UN ព្រមានថា ឆ្នាំ២០២៥នេះ ជាឆ្នាំដ៏បង្ហូរឈាមបំផុតមួយសម្រាប់ជនស៊ីវិលអ៊ុយក្រែន
2025/12/10 10:57:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/09 09:35:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/03 03:30:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/09 07:10:26 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am