មន្ត្រីអាមេរិក៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក ជាមួយឥណ្ឌូនេស៊ី ប្រឈមហានិភ័យនៃការដួលរលំ

2025/12/10 05:31:57 pm        217

មន្ត្រីអាមេរិកមួយរូបបាននិយាយកាលពីថ្ងៃអង្គារ (៩ ធ្នូ) ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដែលបានឈានដល់ជាមួយឥណ្ឌូនេស៊ី ក្នុងខែកក្កដា កំពុងជួបហានិភ័យនៃការដួលរលំ ដោយសារតែទីក្រុងហ្សាការតា បានដើរថយក្រោយលើការប្តេជ្ញាចិត្តមួយចំនួនដែលខ្លួនបានធ្វើ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។

មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះនេះ បានប្រាប់សារព័ត៌មាន FT ថា៖ "ឥណ្ឌូនេស៊ីកំពុងបដិសេធចំពោះអ្វីដែលបានព្រមព្រៀងគ្នាក្នុងខែកក្កដា" ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតជាក់លាក់ទេ។ គួរឱ្យដឹងថា កាលពីខែកក្កដា ភាគីទាំងពីរបាននិយាយថា ឥណ្ឌូនេស៊ីយល់ព្រមលុបបំបាត់ពន្ធលើទំនិញអាមេរិកជាង ៩៩% និងលុបចោលរបាំងមិនមែនពន្ធទាំងអស់លើក្រុមហ៊ុនអាមេរិក ខណៈសហរដ្ឋអាមេរិក នឹងទម្លាក់ពន្ធគំរាមកំហែងរបស់ខ្លួនលើផលិតផលឥណ្ឌូនេស៊ី មកត្រឹម ១៩% ពីអត្រា ៣២% ពីមុន។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសជាលើកដំបូងនូវកិច្ចព្រមព្រៀងនេះ ក្នុងថ្ងៃទី១៥ ខែកក្កដា ដោយសាទរថាជា "ជ័យជម្នះដ៏ធំសម្រាប់ក្រុមហ៊ុនផលិតរថយន្ត ក្រុមហ៊ុនបច្ចេកវិទ្យា បុគ្គលិក កសិករ ម្ចាស់កសិដ្ឋាន និងអ្នកផលិតរបស់អាមេរិក"។ ប៉ុន្តែមន្ត្រីឥណ្ឌូនេស៊ី បានប្រាប់តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ថា ទីក្រុងហ្សាការតា មិនអាចយល់ព្រមចំពោះការសន្យាមានចំណងផ្លូវច្បាប់មួយចំនួនបានទេ ហើយចង់កែប្រែឡើងវិញ។

ប្រភពមន្ត្រីអាមេរិកនិយាយថា ក្រុមមន្ត្រីជឿថា ការកែប្រែនោះនឹងនាំទៅរកកិច្ចព្រមព្រៀងកាន់តែអាក្រក់ជាមួយអាមេរិក ជាងកិច្ចព្រមព្រៀងថ្មីៗ ដែលខ្លួនបានធ្វើជាមួយប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm