ចំនួនអ្នកស្លាប់ក្នុងគ្រោះអគ្គិភ័យដែលបានឆាបឆេះអគារការិយាល័យមួយក្នុងរដ្ឋធានីហ្សាកាតា របស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអង្គារ ទី ៩ ធ្នូ បានកើនឡើងដល់២២នាក់ហើយ។

នគរបាលបាននិយាយថា ថ្មយានដ្រូនដែលបានផ្ទុះនៅជាន់ផ្ទាល់ដីទំនងជាបានបញ្ឆេះអគ្គិភ័យ ដែលរាលដាលដល់ជាន់ខាងលើនៃអគារនៅកណ្តាលទីក្រុងហ្សាកាតា មុនពេលត្រូវបានពន្លត់។
លោក Susatyo Purnomo Condro ស្នងការនគរបាលកណ្តាលទីក្រុងហ្សាកាតា បានប្រាប់អ្នកយកព័ត៌មានថា យ៉ាងណាមូលហេតុពិតប្រាកដនៅតែស្ថិតក្រោមការស៊ើបអង្កេតដោយក្រុមមន្ទីរកោលសល្យវិច្ច័យនៅឡើយហើយថាកម្លាំងបាន ប្តេជ្ញាចិត្តស៊ើបអង្កេតឧប្បត្តិហេតុអគ្គិភ័យនេះឲ្យបានហ្មត់ចត់។
អ្នកឃើញហេតុការណ៍ម្នាក់បានប្រាប់សារព័ត៌មាន AFP ថា អគ្គិភ័យបានឆាបឆេះនៅពេលអាហារថ្ងៃត្រង់ ហើយភ្លើងបានរាលដាលយ៉ាងសន្ធោសន្ធៅរួចទៅហើយនៅពេលក្រុមអ្នកពន្លត់អគ្គិភ័យបានទៅដល់កន្លែងកើតហេតុ។
លោកបានបន្ថែមថា ការស៊ើបអង្កេតនឹងពិនិត្យមើល ថាតើមូលហេតុនៃអគ្គិភ័យត្រូវបានផ្សារភ្ជាប់ទៅនឹងការធ្វេសប្រហែស ឬមានភាគីទទួលខុសត្រូវផ្សេងទៀតដែរឬទេ៕

