ថៃកំពុងរងភាពអាម៉ាសចំពោះកំហុសជាច្រើនដែលបង្កើតឡើង ក្នុងពិធីបើកកីឡាស៊ីហ្គេម លើកទី៣៣

2025/12/10 05:52:38 pm        736

ក្រោយពិធីបើកផ្លូវការ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ដែលប្រទេសថៃ ធ្វើម្ចាស់ផ្ទះ កាល​ពី​រាត្រី​ថ្ងៃទី៩ ខែធ្នូ បានបន្សល់នូវរឿងរ៉ាវដ៏អាម៉ាសជាច្រើន ដែលកំពុងរងការរិះគន់​ពីស​ហគមន៍​អន្ដរជាតិ​ ពិសេសបណ្ដាប្រទេសក្នុងតំបន់ ចំពោះភាពកម្សោយរបស់ម្ចាស់ផ្ទះថៃ ដែល​បង្កើត​ឲ្យ​មាន​ឡើង​ ក្នុងពិធីបើកព្រឹត្តិការណ៍ប្រចាំតំបន់ ២ឆ្នាំម្ដងនេះ។

ចំពោះ​កំហុសដែលបានកើតឡើងក្នុងពិធីបើកស៊ីហ្គេម លើកទី៣៣ នៅទីក្រុងបាងកក កាល​ពី​យប់​មិញមានដូចជា៖

១. ពិធីបើកការប្រកួតនេះ មិនអាចដំណើរការតាមការគ្រោងទុក ដោយត្រូវ​ពន្យា​ពេល​រហូត​ដល់​ប្រមាណ ៣០នាទី ដើម្បីរងចាំការយាងមកដល់របស់ព្រះមហាក្សត្រថៃ ដែលផ្ដល់​នូវ​ការ​ខកចិត្ត​សម្រាប់​អ្នក​ចូលរួមទស្សនាផ្ទាល់។

២. ពិធីដង្ហែក្បួនប្រតិភូកីឡារបស់ប្រទេសសមាជិកទាំង ១១ ដោយ​មាន​ការ​ប្រកាស​ឈ្មោះ​ប្រទេស​ឥណ្ឌូនេស៊ី ដែលធ្លាប់ធ្វើម្ចាស់ផ្ទះស៊ីហ្គេម កាលពីឆ្នាំ ១៩៩៧ ប៉ុន្តែរូបទង់ជាតិ ដែល​បង្ហាញ​នៅ​លើផ្ទាំងអេក្រង់ ជាទង់ជាតិរបស់ប្រទេសសិង្ហបុរី ទៅវិញ។ នេះគឺជា​កំហុស​ដ៏​ធ្ងន់​ធ្ងរ​មួយ​ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃជាតិសាសន៍របស់ឥណ្ឌូនេស៊ី និងសិង្ហបុរី។ ប៉ុន្ដែ​នេះ​ក៏​មិន​មែន​ជា​រឿង​ថ្មីដែ​រ ចំពោះកំហុសច្រឡំទង់ជាតិ និងឈ្មោះប្រទេសនេះ ដ្បិតរឿងនេះ ធ្លាប់បាន​កើត​មាន​យ៉ាង​ញឹក​ញាប់ ដូចជាចាប់ឆ្នោតវគ្គចែកពូលបាល់ទាត់ ASEAN U19 Futsal ដោយម្ចាស់ផ្ទះថៃ បាន​ប្រើប្រាស់និមិត្តសញ្ញាទង់ជាតិចិន ជំនួសទង់ជាតិប្រទេសវៀតណាម ហើយថ្មីៗនេះ ថៃ បន្ដ​សុំ​ទោស​វៀតណាម និងឡាវ ចំពោះបញ្ហាបច្ចេកទេសគ្មានភ្លេងគោរពទង់ជាតិប្រទេសទាំងពីរ ក្នុង​ជំនួប​បើក​ឆាកពូលB វិញ្ញាបាល់ទាត់បុរស នៃព្រឹត្ដិការណ៍ស៊ីហ្គេម ក៏ដូចជា​បញ្ហា​រឿង​ភ្លេង​ជាតិ​ដដែល ​ដែលកើតឡើងក្នុងជំនួបបាល់ទាត់នារី ក្នុងពូលA រវាងម្ចាស់ផ្ទះថៃ និងឥណ្ឌូនេស៊ី ដោយ​រូប​ភាព​ទង់ជាតិខុសបច្ចេកទេសលើការផ្សាយ ដែលរូបភាពបានរចនាឡើងមក ជារូបភាព​លាយ​លំ​ទង់​ជាតិ​រួមគ្នាតែមួយ ទាំងទង់ជាតិឥណ្ឌូនេស៊ី ឡាវ ថៃ និងវៀតណាមតែម្ដង។

៣. ការបង្ហាញអក្សរខ្មែរ (ជម្រាបសួរ) ដែលលោតនៅលើផ្ទាំងអេក្រង់ សរសេរខុស ទៅជា «ជាំរាបសួរ» ។ នេះអាចជាកំហុសអចេតនា ឬជាភាសាលេងសើច ក្នុងន័យមើល​ស្រាល​អក្សរ​សាស្រ្ត​ខ្មែរ ​ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ សម្ដែងការមិនពេញចិត្ត និងរិះគន់ផងដែរ។

៤. ការបង្ហាញផែនទីរបស់ប្រទេសវៀតណាម នៅលើអេក្រងធំ ក្នុងពិធីបើកស៊ីហ្គេមនេះ គឺ​បាត់​កោះ​ចំនួន​២ របស់វៀតណាម ហើយបញ្ហានេះ ភាគីវៀតណាម កំពុងផ្ទុះការវែងញែកជាខ្លាំង ព្រោះ​វា​ប៉ះពាល់ធ្ងន់ធ្ងរ ដល់ដែនអធិបតេត្យភាពរបស់វៀតណាម។

៥. ប្រអប់ភ្លើង LED ទាំង១១ ដែលតំណាងឱ្យប្រទេសសមាជិកទាំង១១ នៅក្នុងតំបន់អាស៊ាន មាន​ភ្លើង​បាញ់ភ្លើងពណ៌ខៀវចំនួន ១០ប្រអប់ លើកលែងថា ប្រអប់ LED ទី២ ដែល​រាប់​ពី​ឆ្វេង​មក​ស្ដាំ ​ជាប្រអប់តំណាងឱ្យកម្ពុជា គ្មានភ្លើងបាញ់បំភ្លឺដូចគេ ។ នេះអាចទុក​ជា​កំហុស​ចេត​នា​ច្រើន​ជាង​ ព្រោះថៃកំពុងមានបញ្ហាព្រំដែនជាមួយកម្ពុជា ប៉ុន្តែទង្វើនេះ ជាការលក់​មុខ​ជាតិ​សាសន៍​ថៃ​ទៅ​វិញ ព្រោះថៃជាម្ចាស់ផ្ទះ មិនមែនកម្ពុជាឡើយ។

៦. ពេលគោរពភ្លេងជាតិស៊ីហ្គេម លើកទី ៣៣ ឆ្នាំ២០២៥ គឺទង់ជាតិស៊ីហ្គេមរបស់ម្ចាស់ផ្ទះថៃ បាន​ធ្លាក់ បន្ទាប់ពីប៉ូលិស បានដើរចេញពីទីតាំង ព្រោះចងអត់ខ្សែជាប់។ នេះគឺ​ជា​ភាព​កម្សោយ ​និងគ្មានការយកចិត្តទុកដាក់របស់ម្ចាស់ផ្ទះថៃ។

៧. ពិធីរត់ភ្លើងគប់ រឹតតែគ្មានភាពទាក់ទាញអ្វីសោះ ដោយពេលបំភ្លឺភ្លើង នៅគប់ធំ គឺ​ឃើញ​មាន​តែ​ផ្សែង​ហុយៗ តែគ្មានអណ្តាតភ្លើង។ នេះជាភាពកម្សោយខ្លាំងបំផុត ធ្វើឱ្យថៃបាក់មុខខ្លាំង រហូត​ពិធីករ​-ពិធីការិនី ព្យាយាមនាំគ្នានិយាយបង្វែរប្រធានបទ ដើម្បីកុំឱ្យអ្នកចូលរួមផ្ទាល់ និងអ្នក​មើល​តាម​ការ​ផ្សាយផ្ទាល់ ចាប់អារម្មណ៍ និងមើលដឹងពីភាពកម្សោយនេះ។

៨. ពិធីបើកស៊ីហ្គេមទាំងមូល តែគ្មានការបាញ់កាំជ្រួចអបអរ ផ្ទុយពីព្រឹត្តិការណ៍ស៊ីហ្គេមមុនៗ។ ធម្មតា​ក្រោយពិធីដុតភ្លើងគប់ធំឆេះ ពិធីបាញ់កាំជ្រួចនឹងកើតឡើង តែពិធីបើកស៊ីហ្គេម នៅ​ថៃ​ខុស​គេ អាចជាលេសថា ប្រទេសកំពុងមានសង្គ្រាមជុំទិស មិនអាចបន្លឺសំឡេងបាន។ ប៉ុន្ដែ​ក្រោយ​ប្រកាស​បិទ​កម្មវិធី សូម្បីការចាក់ភ្លេង ដើម្បីអបអរសាទរពិធីបើកក៏គ្មាន ដែលធ្វើឲ្យពិធី​បើក​ហាក់​គ្មាន​ន័យ​អ្វី​ទាំងអស់៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm