UN ព្រមានថា ឆ្នាំ២០២៥នេះ ជាឆ្នាំដ៏បង្ហូរឈាមបំផុតមួយសម្រាប់ជនស៊ីវិលអ៊ុយក្រែន

2025/12/10 05:57:04 pm        195

អ្នកនាំពាក្យនៃនាយកដ្ឋានកិច្ចការនយោបាយនិងកសាងសន្តិភាព របស់អង្គការសហប្រជាជាតិ លោកស្រី Kayoko Gotoh បាននិយាយកាលពីថ្ងៃអង្គារ (៩ ធ្នូ) ថា ឆ្នាំ២០២៥នេះ បានក្លាយជាឆ្នាំដ៏កំណាចបំផុតមួយសម្រាប់ជនស៊ីវិលនៅអ៊ុយក្រែន ខណៈការទម្លាក់គ្រាប់បែករបស់រុស្ស៊ី លើទីក្រុងនានារបស់ប្រទេសនេះ កាន់តែខ្លាំងក្លាឡើង។

ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ លោកស្រី Gotoh បាននិយាយថា ការស្លាប់របស់ជនស៊ីវិលនៅអ៊ុយក្រែន ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ស្ថិតក្នុងអត្រា ២៤% ខ្ពស់ជាងអំឡុងពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ លោកស្រីបន្ថែមថា តួលេខនៅតែបន្តកើនឡើងឥតឈប់ឈរ ស្របពេលកំណើនការវាយប្រហារតាមអាកាសរបស់រុស្ស៊ី ទូទាំងប្រទេសអ៊ុយក្រែន។

ចាប់តាំងពីប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់រុស្ស៊ី លើអ៊ុយក្រែន បានចាប់ផ្តើមមក អង្គការសហប្រជាជាតិ បានបញ្ជាក់ពីការស្លាប់ជនស៊ីវិលចំនួន ១៤.៧៧៥នាក់ រួមទាំងកុមារចំនួន ៧៥៥នាក់។ យោងតាមមន្ត្រី UN រូបនេះបានឱ្យដឹងថា មនុស្សជាង ៣៩.០០០នាក់ បានរងរបួស ក្នុងចំណោមនោះ មានកុមារជាង ២.៤០០នាក់។

លោកស្រី Gotoh ព្រមានថា ការវាយប្រហារជាប្រព័ន្ធលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ក្នុងអំឡុងរដូវរងា គំរាមកំហែងដល់ការកាត់ផ្តាច់ថាមពលកម្ដៅ ទឹក និងការដឹកជញ្ជូនសាធារណៈសម្រាប់មនុស្សរាប់លាននាក់។ លោកស្រីសង្កត់ធ្ងន់ថា សាលារៀនអ៊ុយក្រែនជាង ៣៤០កន្លែង ត្រូវបំផ្លាញ ហើយសហគមន៍ជួរមុខក្នុងតំបន់ Donetsk តំបន់ Kharkiv តំបន់ Kherson និងតំបន់ Sumy កំពុងលំបាកខ្លាំង ក្នុងការទទួលបានសេវាមូលដ្ឋានដ៏ចាំបាច់ ដោយសារតែជម្លោះជិត ៤ឆ្នាំមកនេះ៕

អត្ថបទដែលទាក់ទង

សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        1
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        12
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm