កម្ពុជាចាត់ទុកការបាញ់ប្រហាររបស់ទាហានថៃលើប្រាសាទបុរាណខ្មែរ គឺជាទង្វើអសីលធម៌ ប្រមាថ​មើលងាយទៅសក្ការៈនៃមនុស្សជាតិ

2025/12/10 06:20:19 pm        452

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បាន​ចាត់​ទុក​ការ​បាញ់​ប្រហារ​របស់​ទាហាន​ថៃ​មក​លើ​ប្រាសាទ​បុរាណ​ខ្មែរ​យ៉ាង​ឃោ​ឃៅ​នោះ​គឺ​ជា​ទង្វើ​អសី​ល​ធម៌​ ប្រមាថមើលងាយកន្លែងសក្ការៈបូជានៃមនុស្សជាតិ មួយវិញ​ទៀត​ការ​បន្ត​បាញ់​ផ្លោង​របស់​ថៃ​មក​លើ​កម្ពុជា​គឺ​ជាការបំពាននូវធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និង​គោល​ការណ៍​ជាមូល​ដ្ឋាន​នៃ​ច្បាប់អន្តរជាតិជាដើម។

ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីបច្ចុប្បន្នភាព នៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ទាក់​ទង​នឹង​ករណីកងទ័ពថៃបាញ់ប្រហារមកលើកងទ័ពកម្ពុជា និងជនស៊ីវិលកម្ពុជា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ​២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានថ្លែងថាការប្រើប្រាស់អាវុធធុនធ្ងន់ និងការដាក់​ពង្រាយ​យោធា​យ៉ាងច្រើនលើសលប់ ដើម្បីទន្រ្ទានយកទឹកដីកម្ពុជា គឺជាការ​រំលោភ​បំពាន​យ៉ាង​ច្បាស់​ក្រឡែត ​នៃបំពាននូវធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និង​គោល​ការណ៍​ជា​មូល​ដ្ឋាន​នៃ​ច្បាប់អន្តរជាតិ។

អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បានញ្ជាក់បន្ថែមទៀតថា ការបន្ត​បាញ់​ប្រហារ​របស់​ទាហាន​ថៃ​យ៉ាង​ឃោ​ឃៅ​មក​លើ​កម្ពុជា គឺជាទង្វើអសីលធម៌ ដែលបានបង្ហាញពីការប្រមាថ​មើល​ងាយ​ដល់​វប្បធម៌ ​អរីយធម៌ និងជាទីសក្ការៈបូជាដែលជាមរតករបស់មនុស្សជាតិ ជាពិសេស​គឺ​ជា​មរតក​វប្បធម៌​ ដែលដូនតាខ្មែរបានកសាងបន្សល់ទុក ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជារូបនេះ បានបន្ថែមទៀតថា ទង្វើដោយ​គ្មាន​ទទួល​ខុស​ត្រូវ​របស់​ទាហាន​ឈ្លានពានថៃដាក់មកលើកម្ពុជាប៉ុន្មានថ្ងៃមកនេះ គឺមានគ្រោះថ្នាក់យ៉ាង​ធ្ងន់​ធ្ងរ​បំផុត​មិន​ត្រឹម​តែ​សម្រាប់​សន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់​ដល់​មូល​ដ្ឋាន​គ្រឹះ​នៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ។

នៅក្នុងសន្និសីទសារព័ត៌មាននេះដែរ លោកជំទាវម៉ាលី សុជាតា ក៏បានឲ្យដឹងផងដែរថា រហូត​ដល់​ថ្ងៃ​ទី១​០ ខែធ្នូ ឆ្នាំ២០២៥នេះ ភាគីថៃ​បាន​បន្ត​រំលោភ​បំពាន​ដោយ​ធ្វើ​ការ​បាញ់​ប្រហារ​មក​លើ​កម្ពុជា​យ៉ាង​ព្រៃផ្សៃតាំងពីព្រឹកម៉ោង៥នៅតំបន់មួយចំនួននៃខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ, និង​ខេត្តបន្ទាយមានជ័យ ខណៈមកដល់ពេលវេលាម៉ោងជាង៩ព្រឹកនេះ ទាហាន​ឈ្លាន​ពាន​ថៃ​នៅ​តែ​បន្តបើកការបាញ់ប្រហារនៅឡើយ។ យ៉ាងណាក៏ដោយវីរៈកងទ័ពកម្ពុជា បាន​ឈរ​ជើង​យ៉ាង​រឹង​មាំរបស់ខ្លួន ដើម្បីការពារនូវបូរណភាព ទឹកដីរបស់កម្ពុជាយ៉ាងអង់អាចបំផុត ហើយ​មួយ​វិញ​ទៀត​ការ​បាញ់ឆ្លើយតបចំពោះយោធាកម្ពុជា គឺបាញ់ទៅ​លើ​តែ​មូល​ដ្ឋាន​កង​ទ័ព​ឈ្លាន​ពាន​ប៉ុណ្ណោះ មិនបាញ់សំដៅប្រហារលើជនស៊ីវិលនោះឡើយ៕ អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm