កូរ៉េខាងត្បូង៖ កូរ៉េខាងជើងធ្វើសមយុទ្ធបាញ់កាំភ្លើងធំ ខណៈទីក្រុងព្យុងយ៉ាងរៀបចំកិច្ចប្រជុំបក្សដ៏សំខាន់

2025/12/10 07:20:12 pm        217

ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃពុធ ១០ ធ្នូនេះ ថា កូរ៉េខាងជើងបានបាញ់សន្ធាប់ ដោយកាំភ្លើងផ្លោងចេញពីជើងទម្របាញ់គ្រាប់រ៉ូកែតពហុជំនាញកាលពីថ្ងៃអង្គារ ៩ ធ្នូ ឆ្ពោះទៅសមុទ្រនៅភាគខាងលិចនៃឧបទ្វីបកូរ៉េ។

ការបាញ់នេះកើតឡើង ខណៈកូរ៉េខាងជើងបានរៀបចំកិច្ចប្រជុំគណបក្សដ៏សំខាន់ ក្រោមវត្តមានរបស់មេដឹកនាំលោក Kim Jong Un ។កិច្ចប្រជុំនេះនឹងពិភាក្សាបញ្ហាគោលនយោបាយសំខាន់ៗ ព្រមទាំងផែនការនានាសម្រាប់វឌ្ឍនភាពរបស់គណបក្សពលករ និងចំណុចអាទិភាពដំបូងក្នុងពេល៥ឆ្នាំខាងមុខរបស់កូរ៉េខាងជើង។ 

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ដោយសំអាងប្រភពពីក្រុមមន្ត្រីយោធាថា ការបាញ់គ្រាប់កាំភ្លើងធំនេះគឺជាផ្នែកមួយនៃលំហាត់រដូវរងាជាទៀងទាត់របស់យោធាកូរ៉េខាងជើង។ 

យោធាកូរ៉េខាងត្បូងបានប្រទះឃើញគ្រាប់ផ្លោងជាច្រើនគ្រាប់ដែលបានបាញ់ឆ្ពោះទៅដែនទឹកភាគខាងជើងនៃសមុទ្រលឿងនៅម៉ោងប្រហែល១៥:០០ម៉ោងក្នុងស្រុកកាលពីថ្ងៃអង្គារ ហើយក្រុមអាជ្ញាធរចារកម្ម កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងធ្វើការវិភាគលម្អិតអំពីលក្ខណៈបច្ចេកទេសរបស់គ្រាប់រ៉ូកែតទាំងនោះ។  យោធាកូរ៉េខាងត្បូងនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាកំពុងតាមដានយ៉ាងដិតដល់នូវសកម្មភាពផ្សេងៗរបស់កូរ៉េខាងជើងក្រោមជំហរការពារជាតិរួមគ្នារវាងកូរ៉េខាងត្បូង និងអាមេរិក និងរក្សាសមត្ថភាព និងជំហរដែលអាចឆ្លើយតបយ៉ាងខ្លាំងចំពោះការបង្កហេតុណាមួយ។

គួររម្លឹកថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីកមួយគ្រាប់ឆ្ពោះទៅសមុទ្រនៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួននៅថ្ងៃទី ៧ ខែវិច្ឆិកា បន្ទាប់ពីបានរិះគន់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងបុគ្គល និងអង្គភាពកូរ៉េខាងជើងដែលទីក្រុងវ៉ាស៊ីនតោនបាននិយាយថាមានជាប់ពាក់ព័ន្ធនឹងគម្រោងលាងលុយកខ្វក់ទាក់ទងនឹងចោរព័ត៌មានវិទ្យា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        136
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        177
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm