មកដល់ថ្ងៃនេះ ជនភៀសសឹកកម្ពុជាកើនដល់ជាងជាង១០ម៉ឺននាក់ ដោយសារការឈ្លានពានរបស់ថៃ

2025/12/10 12:46:22 pm        173

គិតត្រឹមព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ កម្ពុជាមានជនស៊ីវិលបានស្លាប់បាត់បង់ជីវិតចំនួន ៧នាក់ រងរបួស ២០នាក់ និងមានជនភៀសសឹកបានកើនឡើងដល់ជាង ២ម៉ឺនគ្រួសារ សរុបប្រជាពលរដ្ឋ មានជាង១០ម៉ឺននាក់ ដោយសារការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។នេះបើយោងតាម លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជាថ្លែងក្នុងសន្និសីទព្រឹកនេះ។

គិតមកដល់ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ដែល ផ្តើមឡើងជាថ្មីទៀតចាប់ពីថ្ងៃទី៧ ខែធ្នូមកនោះបានបណ្តាលឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តំបន់ស៊ីវិល ជាច្រើន កន្លែង ប្រជាពលរដ្ឋខ្មែរស្លាប់ របួស បង្ខំចិត្តជម្លៀស បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ វត្តអារាម សម្បត្តិវប្បធម៌ បេតិកភណ្ឌមនុស្សជាតិ និងបង្អាក់សេវាសាធារណៈជាមូលដ្ឋាននានា។

ក្នុងនោះមានប្រជាពលរដ្ឋ ស្លាប់ចំនួន៧នាក់ ក្នុងនោះ១នាក់នៅខេត្តព្រះវិហារ ៣នាក់ នៅខេត្តឧត្តរមានជ័យ និង៣នាក់ទៀតនៅខេត្តបន្ទាយមានជ័យ។ ចំណែកពលរដ្ឋរងរបួសធ្ងន់ និងស្រាលសរុបគិតមកដល់ពេលនេះមានប្រមាណ២០នាក់ ដែលភាគច្រើនកំពុងសង្គ្រោះបន្ទាន់ដោយក្រុមគ្រូពេទ្យខេត្ត និងបញ្ជូនមកសង្គ្រោះបន្តនៅរាជធានីភ្នំពេញ។

លោកជំទាវបញ្ជាក់ថា ករណីភៀសសឹក នៅខេត្តព្រះវិហារ មានប្រជាពលរដ្ឋភៀសសឹកចេញពីឃុំចំនួន សរុប ៥០៦៩ គ្រួសារ ស្មើនឹងមនុស្ស ១៧៥៨២ នាក់, ខេត្តឧត្តរមានជ័យមានប្រជាពលរដ្ឋ ៧៦១៤ គ្រួសារ ស្មើនឹងមនុស្ស ២៦៨១១ នាក់, ខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋចំនួន ៩៥៦៤ គ្រួសារ ស្នើនឹងមនុស្ស ៣៣៧៧៤ នាក់។ ខេត្តពោធិ៍សាត់ មានចំនួន ៩០០ គ្រួសារ ស្នើនឹង ៣២២១ នាក់ និងខេត្តសៀមរាបចំនួន ៥៩៥៨ គ្រួសារ ស្នើនឹង ១៩៨៤១ នាក់។

សូមបញ្ជាក់ថា ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបង្អាក់សេវាសាធារណៈជាមូលដ្ឋាន៖ ប្រតិបត្តិការ យោធាគ្រប់ទម្រង់របស់ថៃ បានធ្វើឱ្យផ្ទះសំបែងពលរដ្ឋខ្មែរ អគារក្រុមហ៊ុនឯកជន សាលារៀន និងផ្លូវ សាធារណៈត្រូវបំផ្លាញជាច្រើនកន្លែង ដោយសារគ្រាប់ផ្លោង និងគ្រាប់ទម្លាក់ពីយន្តហោះចម្បាំងF16 ក្នុងនោះមានសាលារៀនដល់ទៅ២៣៨ លើ ២៦០ទីតាំង ក្នុងខេត្តឧត្តរមានជ័យបានបិទ និងផ្អាកការសិក្សាទាំងស្រុង ខណៈសាលារៀននៅក្នុងក្រុង និងស្រុកជាប់ព្រំដែនក្នុងខេត្តព្រះវិហារ និងបន្ទាយមានជ័យ ស្ទើរទាំងស្រុងក៏បានបិទ និងផ្អាកជាបណ្តោះអាសន្នដែរ បន្ទាប់ពីកុមារតូចៗរាប់ពាន់នាក់បានជម្លៀសទៅកាន់ទីតាំង សុវត្ថិភាពជាមួយក្រុមគ្រួសារ៕

អត្ថបទដែលទាក់ទង

ក្រុមហ៊ុនមីនេបៀប្រទេសជប៉ុន ដាក់ឱ្យដំណើរការសាកល្បងរោងចក្រតម្លៃជិត ៤០លានដុល្លារ ក្នុងខេត្តពោធិ៍សាត់
2025/12/10 01:24:22 pm        1
កាណាដាប្ដេជ្ញាសហការជាមួយដៃគូនានា បញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ
2025/12/10 12:55:15 pm        1
មកដល់ថ្ងៃនេះ ជនភៀសសឹកកម្ពុជាកើនដល់ជាងជាង១០ម៉ឺននាក់ ដោយសារការឈ្លានពានរបស់ថៃ
2025/12/10 12:46:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមហ៊ុនមីនេបៀប្រទេសជប៉ុន ដាក់ឱ្យដំណើរការសាកល្បងរោងចក្រតម្លៃជិត ៤០លានដុល្លារ ក្នុងខេត្តពោធិ៍សាត់

2025/12/10 01:24:22 pm
​អូស្ត្រាលី នឹងដោះស្រាយ "បញ្ហាប្រឈម" លើកម្មវិធីនាវាមុជទឹកនុយក្លេអ៊ែរ AUKUS មុនជំនួបនៅអាមេរិក
2025/12/10 01:14:57 pm
​របាយការណ៍ UN៖ ពាណិជ្ជកម្មសកល នឹងឡើងលើសពី ៣៥សែនកោដិដុល្លារ ក្នុងឆ្នាំ២០២៥នេះ
2025/12/10 01:11:47 pm
​មនុស្សរាប់សិបនាក់ បានស្លាប់នៅប្រទេសហៃទី បន្ទាប់ពីការប៉ះទង្គិចផ្ទៃក្នុងនៃក្រុមជនអន្ធពាល
2025/12/10 01:09:52 pm
​ប្រធានប្លុកព្រមានថា អាហ្រ្វិកខាងលិចកំពុងស្ថិតក្នុងភាពអាសន្ន បន្ទាប់ពីរដ្ឋប្រហារជាច្រើនដង
2025/12/10 01:07:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/09 09:35:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/03 03:30:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/09 07:10:26 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am