កាណាដាប្ដេជ្ញាសហការជាមួយដៃគូនានា បញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ

2025/12/10 07:55:15 pm        369

ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសកាណដា ឯកឧត្តម គ្រីស្ទាន ដេសរ៉ូស ឯកអគ្គរដ្ឋទូតវិសាមញ្ញ កាណាដា ប្រចាំកម្ពុជា បានប្ដេជ្ញា​ពិភាក្សា​ជាមួយ​ដៃគូរនានា​ដោយ​​ធ្វើ​យ៉ាង​ណាខិ​តខំ​ជួ​យ​ដោះ​ស្រាយ ​បញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុងកើតឡើងជាថ្មីនេះ ហើយស្វែង​រក​សន្តិភាព​រវាង​ប្រទេស​ទាំង​ពីរ ខណៈកម្ពុជាត្រូវការជាចាំបាច់នោះ ។

ការប្ដេជ្ញាចិត្តនេះ បានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម ជាមួយសម្ដេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ហើយជាមួយគ្នានោះ ឯកឧត្តម ក៏​បាន​បង្ហាញ​នូវ​ក្តី​ព្រួយបារម្ភ ចំពោះបញ្ហា ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ហើយរហូត​ដល់​មាន​ជន​ស៊ីវិល​កម្ពុជា បានស្លាប់បាត់បង់ជីវិត និងត្រូវភៀសសឹករាប់ម៉ឺននាក់នេះផងដែរ។

នៅក្នុងនាមជាប្រទេសម្ចាស់ជំនាញលំដាប់ទី១០ ដែលបានជួយដល់កម្ពុជា និង​ជា​ដៃគូ​ទំហំ​ពាណិជ្ជ​កម្ម​ជាមួយគ្នា ធំផងដែរនោះ ឯកឧត្តម គ្រីស្ទាន ដេសរ៉ូស បានសន្យា​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយកម្ពុជាបន្ថែមទៀត ទាំងវិស័យសេដ្ឋកិច្ច អប់រំ លើកកម្ពស់យេនឌ័រ និង​វិស័យ​មួយ​ចំនួន​ទៀត។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៦ខាងមុខ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃ​វេទិកា​និយាយភាសាបារាំង ដែលពេលនោះនាយករដ្ឋមន្ត្រីកាណាដា នឹងអញ្ជើញ​មក​ធ្វើ​ទស្សន​កិច្ច​នៅ​កម្ពុជា​ផងដែរ ដែលនេះជាឱកាសនៃការពង្រឹង និងពង្រីកកិច្ច​សហ​ប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានសមាជិករដ្ឋសភាកាណាដា មកចូលរួមផងដែរ ហើយជឿ​ជាក់​ថា ​រដ្ឋសភាកម្ពុជា និងរដ្ឋសភាកាណាដា នឹងមានកិច្ចប្រជុំមួយជាមួយគ្នា ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការផ្សេងៗ។

ក្នុងឱកាសនោះសម្ដេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណ ចំពោះប្រទេសកាណាដា ដែល​បាន​គាំទ្រ​ក​ម្ពុជា ហើយបានផ្ដល់ជំនួយអភិវឌ្ឍន៍ជាបន្តបន្ទាប់ ។ មិនត្រឹមតែប៉ុណ្ណោះកាណាដា ក៏ដៃគូ​ពាណិជ្ជ​កម្ម​មួយផងដែរ ហើយក៏មានទំហំធំ បើធៀបនឹងប្រទេសក្នុងតំបន់អាស៊ានមួយចំនួនទៀត ។

ជាមួយគ្នានេះ សម្ដេចរដ្ឋសភាធិការធិបតី មានប្រសាសន៍បន្ថែម ទៅកាន់ទូតកាណាដា អំពី​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ដោយបញ្ហានេះ គឺបង្កដោយភាគីថៃមុន ហើយកម្ពុជាបាន​អត់ធ្មត់​រយៈ​ពេល ​២៤ម៉ោង ។ ដោយការរំលោភបំពានហួសបន្ទាត់ក្រហមនេះ ទើបធ្វើឲ្យ​កម្ពុជា​បាន​ឆ្លើយ​តប​វិ​ញ​ជា​បន្តបន្ទាប់ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ។

សម្ដេចប្រធានរដ្ឋសភា ក៏បានប្រាប់បន្ថែមទៀតថា កម្ពុជាបានគោរពយ៉ាងម៉ឺងម៉ាត់ នូវកិច្ចព្រម​ព្រៀង​សន្តិភាព​កម្ពុជា-ថៃ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥​៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm