មនុស្សរាប់សិបនាក់ បានស្លាប់នៅប្រទេសហៃទី បន្ទាប់ពីការប៉ះទង្គិចផ្ទៃក្នុងនៃក្រុមជនអន្ធពាល

2025/12/10 01:09:52 pm        65

ក្រុមសិទ្ធិមនុស្សក្នុងតំបន់មួយបាននិយាយកាលពីថ្ងៃអង្គារ (៩ ធ្នូ) ថា មនុស្សរាប់សិបនាក់នៅរដ្ឋធានីប្រទេសហៃទី ត្រូវបានសម្លាប់ក្រោមរូបភាពដ៏ឃោរឃៅ បន្ទាប់ពីការប៉ះទង្គិចយ៉ាងហិង្សានៅក្នុងសម្ព័ន្ធក្រុមជនអន្ធពាលដ៏មានអំណាចមួយ ដោយកុមារចំនួន ១០នាក់ ស្ថិតក្នុងចំណោមជនរងគ្រោះ។

ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់នោះ រួមមានសមាជិកដ៏មានឥទ្ធិពលនៃក្រុមជនអន្ធពាល ក្នុងតំបន់សំណង់មិនរៀបរយ Bel-Air នៃទីក្រុងព័រអូប្រាំង។ ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ឡើយថាស្ថានភាពហិង្សាធ្ងន់ធ្ងរកម្រិតណា ប៉ុន្តែមនុស្សជាច្រើនបារម្ភថា ការប៉ះទង្គិចគ្នាដែលចាប់ផ្តើមក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ អាចបង្កឱ្យមានអំពើហិង្សាកាន់តែខ្លាំងថែមទៀត នៅក្នុងទីក្រុងមួយដែលទឹកដី ៩០% ត្រូវបានគ្រប់គ្រងដោយក្រុមជនអន្ធពាលរួចទៅហើយ។

គួរឱ្យដឹងថា អំពើហិង្សាផ្ទៃក្នុងដ៏បង្ហូរឈាមបែបនេះគឺមិនមែនជារឿងធម្មតាទេ ព្រោះក្រុមជនអន្ធពាលមួយចំនួនធំ បានរួមគ្នាជាសម្ព័ន្ធមួយក្នុងខែកញ្ញា ឆ្នាំ២០២៣ ហើយបានប្រកាសបង្កើតក្រុមចម្រុះ Viv Ansanm ឬហៅថា "រស់នៅជាមួយគ្នា"។ សម្ព័ន្ធភាពបែបនេះបានធ្វើឱ្យអំពើហិង្សាដ៏កម្រោលធ្លាក់ចុះខ្លះ បន្ទាប់ពីក្រុមប្រដាប់អាវុធទាំងនោះ បានព្រមព្រៀងលែងប្រយុទ្ធគ្នា។

មកទល់ពេលនេះ ក្រុមសិទ្ធិមនុស្សនិយាយថា មនុស្សយ៉ាងតិច ៤៩នាក់ ត្រូវបានសម្លាប់យ៉ាងឃោរឃៅ ដូចជាដុតទាំងរស់ និងកាត់ខ្លួនប្រាណជាបំណែកៗជាដើម ចាប់តាំងពីថ្ងៃចន្ទដើមសប្ដាហ៍នេះមក។ ចំនួនមនុស្សស្លាប់ត្រូវបានរំពឹងថានឹងកើនឡើងថែមទៀត ដោយសារការប៉ះទង្គិចនៅតែបន្ត ហើយពុំមានអាជ្ញាធរ ឬក្រុមសិទ្ធិមនុស្សណាអាចចូលទៅក្នុងតំបន់នោះបានឡើយ៕

អត្ថបទដែលទាក់ទង

អូស្ត្រាលី នឹងដោះស្រាយ "បញ្ហាប្រឈម" លើកម្មវិធីនាវាមុជទឹកនុយក្លេអ៊ែរ AUKUS មុនជំនួបនៅអាមេរិក
2025/12/10 01:14:57 pm        1
របាយការណ៍ UN៖ ពាណិជ្ជកម្មសកល នឹងឡើងលើសពី ៣៥សែនកោដិដុល្លារ ក្នុងឆ្នាំ២០២៥នេះ
2025/12/10 01:11:47 pm        1
មនុស្សរាប់សិបនាក់ បានស្លាប់នៅប្រទេសហៃទី បន្ទាប់ពីការប៉ះទង្គិចផ្ទៃក្នុងនៃក្រុមជនអន្ធពាល
2025/12/10 01:09:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមហ៊ុនមីនេបៀប្រទេសជប៉ុន ដាក់ឱ្យដំណើរការសាកល្បងរោងចក្រតម្លៃជិត ៤០លានដុល្លារ ក្នុងខេត្តពោធិ៍សាត់

2025/12/10 01:24:22 pm
​អូស្ត្រាលី នឹងដោះស្រាយ "បញ្ហាប្រឈម" លើកម្មវិធីនាវាមុជទឹកនុយក្លេអ៊ែរ AUKUS មុនជំនួបនៅអាមេរិក
2025/12/10 01:14:57 pm
​របាយការណ៍ UN៖ ពាណិជ្ជកម្មសកល នឹងឡើងលើសពី ៣៥សែនកោដិដុល្លារ ក្នុងឆ្នាំ២០២៥នេះ
2025/12/10 01:11:47 pm
​មនុស្សរាប់សិបនាក់ បានស្លាប់នៅប្រទេសហៃទី បន្ទាប់ពីការប៉ះទង្គិចផ្ទៃក្នុងនៃក្រុមជនអន្ធពាល
2025/12/10 01:09:52 pm
​ប្រធានប្លុកព្រមានថា អាហ្រ្វិកខាងលិចកំពុងស្ថិតក្នុងភាពអាសន្ន បន្ទាប់ពីរដ្ឋប្រហារជាច្រើនដង
2025/12/10 01:07:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/09 09:35:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/03 03:30:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/09 07:10:26 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am