ជប៉ុន​សន្យា​កសាង​តារាង​បាល់ទាត់​ក្នុង​សាល​យ៉ាងតិច​មួយ​ក្នុង​មួយ​វិទ្យាល័យ​នៅ​កម្ពុជា​

2022/02/25 05:15:12 pm        333

​បាល់ទាត់៖ ឯកឧត្ដម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា ក្នុងនាម​រាជរដ្ឋាភិបាល​ជប៉ុនតាម​រយៈ​ក្រុមហ៊ុន​តៃ​ខា ខេ​ម​បូ​ឌា ខ​ប​ភើ​រេ​សិន បាន​សន្យា​នឹង​ជួយ​សាងសង់​ទី​លា​បាល់ទាត់​ក្នុង​សាល​ឲ្យ​បាន​យ៉ាងតិច​មួយ ក្នុង​មួយ​វិទ្យាល័យនៅ​កម្ពុជាដើម្បី​លើក​កម្ពស់​សុខភាព​តាមរយៈ​ការ​លេង​បាល់ទាត់។​

​ការសន្យា​នេះ​ធ្វើឡើង​ក្នុង​ពិធី​ប្រគល់ និង​ទទួល​តារាង​បាល់ទាត់​ក្នុង​សាលដល់​វិទ្យាល័យ​ព្រែកលៀប ក្រោម​វត្តមាន​ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្ដម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ ម្សិលមិញ។ ​លោក ណូ​បូ កូ​បា​យ៉ា​ស៊ី អគ្គនាយក​ក្រុមហ៊ុន​តៃ​ខា ខាំ​បូ​ឌា ខ​ប​ភើ​រេ​សិន​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​របស់​លោកបាន​បរិច្ចាគ​តារាង​បាល់ទាត់​ជា​រៀង​រាល់​ឆ្នាំក្នុង​គោលបំណង​ពីរ ទី​១-​ដើម្បី​គាំទ្រ​ការ​លើកកម្ពស់​សុខភាព​តាមរយៈ​បាល់ទាត់ និង​ទី​២-​រួមចំណែក​ដល់​ការ​រីក​លូត​លាស់​របស់​យុវជន ដោយ​ការ​បរិច្ចាគ​ផលិតផល​ដែល​រួមបញ្ចូល​ផលិតផល​តៃ​ខា​ផង​ដែរ។ ដូច្នេះ​ក្រុមហ៊ុន​លោក​នឹង​បន្ដ​សាង​សង់​តារាង​បាល់ទាត់​ក្នុង​សាល​ដល់​វិទ្យាល័យ​ផ្សេងៗក្នុង​មួយ​ឆ្នាំ​យ៉ាងតិច​មួយទៀត ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ឲ្យ​សិស្សានុសិស្ស និង​យុវជន​បាន​លេង​កីឡាដើម្បី​រឹតចំណង​មិត្តភាព និង​សុខភាព​ផង។​

​ទន្ទឹម​ជាមួយគ្នា ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បាន​ប្ដេជ្ញា​នឹង​ធ្វើ​ការ​ជំរុញ​ក្រុមហ៊ុន​ជប៉ុន ហើយ​នឹង​ជួយ​កម្ពុជា​ឱ្យ​រីកចម្រើន​លើ​វិស័យ​កីឡា ជាក់ស្ដែង​វិស័យ​កីឡាបាល់ទាត់ចាប់ផ្ដើម​រីកចម្រើន​ម្តង​បន្តិចៗ​ ហើយមិនយូរប៉ុន្មាន​វិស័យ​មួយ​នេះនឹង​រី​ក​ចម្រើន​ខ្លាំងសំខាន់​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ស្រឡាញ់​ពេញចិត្ត ដូចនេះ​មិន​យូរ​ទេកីឡាបាល់ទាត់​នៅ​កម្ពុជានឹង​រីកចម្រើន​។​ ​ឯកឧត្ដម ហង់ ជួនណា​រ៉ុ​ន មានប្រសាសន៍ថា ក្នុងនាម​ក្រសួង​អប់រំ ឯកឧត្ដម​បាន​អរគុណ​ប្រជាជន​ជប៉ុន និង​រាជរដ្ឋាភិបាល​ជប៉ុនដែល​តែង​យកចិត្តទុកដាក់ជួយ​កម្ពុជាលើ​គ្រប់​វិស័យ ដោយឡែក​វិស័យ​អប់រំ និង​កីឡាក៏​ភាគី​ជប៉ុនបាន​ជួយ​ច្រើន​ដែរ ហើយ​សង្ឃឹមថា ប្រជាជន​ជប៉ុន និង​រាជរដ្ឋាភិបាល​ជប៉ុននឹង​បន្ត​ជួយកម្ពុជា​លើ​គ្រប់​វិស័យ​ទៀត​។​ គួរ​បញ្ជាក់​ថា តារាង​បាល់ទាត់​ក្នុង​សាល​នៅ​វិទ្យាល័យ​ព្រែកលៀប​នេះ មានតម្លៃ​ប្រមាណ​ជាង ៤​ម៉ឺន​ដុល្លារដែល​មាន​ទទឹង​ជាង ២០​ម៉ែត្រ និង​បណ្ដោយ​​ជាង ៤០​ម៉ែត្រ៕

​អត្ថបទ៖ គង់ រ៉េន

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        312
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        388

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm