យោងតាមសេចក្តីរាយការណ៍ពីកាសែត Miami Herald មានមូលដ្ឋាននៅរដ្ឋ Florida សហរដ្ឋអាមេរិកបានឲ្យដឹងថា យន្តហោះចម្បាំង F-18 ចំនួន ២ គ្រឿងរបស់សហរដ្ឋអាមេរិក បានចូលទៅក្នុងដែនអាកាសរបស់ប្រទេសវ៉េណេស៊ុយអេឡាកាលពីថ្ងៃអង្គារ ដោយបានហោះវិលជុំវិញប្រហែល ៤០ នាទី ។
សេចក្តីរាយការណ៍នេះបាននិយាយថា គេហទំព័រ FlightRadar24 បានបង្ហាញ យន្តហោះ បានហោះហើរនៅលើចុងភាគខាងជើងបឹង Maracaibo នៃឈូងសមុទ្រវ៉េណេស៊ុយអេឡា។
សេចក្តីរាយការណ៍ បាននិយាយថា ប្រជាជនវ៉េណេស៊ុយអេឡារាប់ពាន់នាក់ បានតាមដានយន្តហោះតាមអ៊ីនធឺណិតតាមរយៈគេហទំព័រតាមដានដែលមានឯកទេស ។
សេចក្តីរាយការណ៍បាននិយាយថា បឹង Maracaibo មានទំហំប្រហែល ១២.៩៥០ គីឡូម៉ែត្រក្រឡា គឺជាបឹងធំបំផុតមួយនៅទ្វីបអាមេរិក និងជាចំណុចកណ្តាលនៃទុនបម្រុងដែលមានប្រេងឆៅប្រហែល១៥០ពាន់លានបារ៉ែល។