លោក Dmitry Podolsky ដែលបម្រើការជាទីប្រឹក្សាសន្តិសុខរបស់មេដឹកនាំប្រទេសនេះ លោក Fostin-Archange Touadera បានប្រាប់សារព័ត៌មានTASSថា ជនសកម្មប្រយុទ្ធប្រហែល ២.000នាក់ បានទម្លាក់អាវុធរបស់ពួកគេ នៅឆ្នាំ ២០២៥នេះ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដែលជាសមិទ្ធផលដែលអាចធ្វើទៅបានដោយមានជំនួយពីគ្រូបង្វឹករុស្ស៊ី។
លោក Podolsky បាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួរអំពីចំនួនក្រុមសកម្មប្រយុទ្ធដែលបានទម្លាក់អាវុធរបស់ពួកគេ ក្នុងរយៈពេលមួយឆ្នាំ និងចំនួនប៉ុន្មានដែលត្រូវបានសម្លាប់ថា៖«បច្ចុប្បន្ននេះ មនុស្សប្រហែល ២.០០០នាក់ ត្រូវបានដកហូតអាវុធ។ នៅកន្លែងជាច្រើន ក្រុមសកម្មប្រយុទ្ធស្ថិតនៅក្នុងតំបន់ដែលបានកំណត់រង់ចាំវេនរបស់ពួកគេ ដើម្បីប្រគល់អាវុធ ខណៈពេលដែលពួកគេមិនបានប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរ។ យើងមិនរក្សាកំណត់ត្រាច្បាស់លាស់នៃក្រុមសកម្មប្រយុទ្ធដែលត្រូវបានសម្លាប់នោះទេ ប៉ុន្តែឆ្នាំនេះមានមនុស្សតិចជាងឆ្នាំមុន ដោយសារមានប្រហែល ២០០នាក់ត្រូវបានដកហូតអាវុធ»។

ទីប្រឹក្សារូបនេះ បានរំលឹកថា នៅយប់ថ្ងៃទី ២៦-២៧ ខែកញ្ញា អ្នកឯកទេសយោធារុស្ស៊ី រួមជាមួយកងកម្លាំងប្រដាប់អាវុធអាហ្វ្រិកកណ្តាល (FACA) និងអតីតសកម្មប្រយុទ្ធនៃក្រុម 3R («ការវិលត្រឡប់ ការទាមទារ និងការស្តារនីតិសម្បទា») ដែលបានឆ្លងកាត់ការធ្វើសមាហរណកម្មឡើងវិញ បានធ្វើប្រតិបត្តិការគោលដៅមួយចម្ងាយ ១០ គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Bouar ដើម្បីកម្ចាត់ជនសកម្មប្រយុទ្ធ។ យ៉ាងហោចណាស់មានក្រុមសកម្មប្រយុទ្ធចំនួន ១៧នាក់ ក្នុងនោះមានមេបញ្ជាការសមរភូមិពីរនាក់ ត្រូវបានសម្លាប់។
យោងតាមលោក Podolsky បានឲ្យដឹងថា ជនសកម្មប្រយុទ្ធសរុបប្រហែល ៦.០០០នាក់ ត្រូវបានគ្រោងទុកសម្រាប់ការធ្វើសមាហរណកម្មឡើងវិញ នៅឆ្នាំនេះ៕
