ទូរទស្សន៍ Al-Ikhbariya បានរាយការណ៍ ដោយដកស្រង់ប្រភពពីមន្ត្រីអនុវត្តច្បាប់ថា សំឡេងផ្ទុះជាបន្តបន្ទាប់ ត្រូវបានឮនៅជិតផ្លូវហាយវេដ៏មមាញឹកមួយ ក្នុងតំបន់ជាយក្រុងភាគខាងលិចនៃទីក្រុងដាម៉ាស។

យោងតាមទិន្នន័យបឋម គ្រាប់កាំភ្លើងជាច្រើនគ្រាប់ ត្រូវបានបាញ់ដោយក្រុមសកម្មប្រយុទ្ធដែលមិនស្គាល់អត្តសញ្ញាណ ទៅលើអាកាសយានដ្ឋានយោធា Mezzeh ក្នុងតំបន់ជាយក្រុងនៃទីក្រុងដាម៉ាស។ ពុំមានអ្នកស្លាប់ និងរបួស ត្រូវបានរាយការណ៍ភ្លាមៗនោះទេ។
នៅថ្ងៃទី ១៤ ខែវិច្ឆិកា សង្កាត់ Ayn Al-Kurum ដែលមានជនជជាតិភាគតិចអាឡាវីត(Alawite)រស់នៅ នៃទីក្រុងដាម៉ាស ត្រូវបានបាញ់ផ្លោងពីកាំភ្លើងបាញ់ស្វ័យប្រវត្តិ។ មីស៊ីលតម្រង់គោលដៅមួយគ្រាប់ បានវាយប្រហារត្រូវចំអគារបីជាន់មួយខ្នង នៅជិតវិហារឥស្លាម Abdul Rahman ដោយបានសម្លាប់ស្ត្រីម្នាក់ និងបណ្តាលឲ្យមនុស្សជាច្រើនទៀតរងរបួស៕
