លោក Trump ការពារកំណត់ត្រាសេដ្ឋកិច្ច នៅកន្លែងជួបជុំ អំឡុងមានការខកចិត្តជាមួយការចំណាយខ្ពស់

2025/12/10 10:58:08 pm        52

ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្យាយាមធានាដល់ប្រជាជនអាមេរិកឡើងវិញថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក មានស្ថានភាពល្អប្រសើរ នៅឯកន្លែងជួបជុំតាមបែបយុទ្ធនាការ កាលពីថ្ងៃអង្គារ (ទី៩ ខែធ្នូ) ខណៈដែលគណបក្សសាធារណរដ្ឋកំពុងត្រៀមតទល់យ៉ាងស្វិតស្វាញ ដើម្បីគ្រប់គ្រងសភា នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ នាឆ្នាំក្រោយ។

អំឡុងពេលថ្លែងនៅឯកាស៊ីណូ Mount Pocono នៅភាគឦសានរដ្ឋ Pennsylvania លោក Trump បានអះអាងថា គោលនយោបាយសេដ្ឋកិច្ចរបស់លោក ក្នុងនោះរួមទាំងការដំឡើងពន្ធគ្រប់ទិសទីលើការនាំចូល កំពុងបង្កើតការងារ ជំរុញទីផ្សារភាគហ៊ុន និងទាក់ទាញការវិនិយោគបន្ថែមទៀតចូលសហរដ្ឋអាមេរិក។ លោក Trump បាននិយាយថា៖ «ខ្ញុំមិនមានអាទិភាពណាខ្ពស់ជាងការធ្វើឲ្យអាមេរិកចំណាយយ៉ាងសមរម្យលើតម្លៃនៃការរស់នៅម្តងទៀតនោះឡើយ»។

ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា កំណើនការងារបានធ្លាក់ចុះ អំឡុងអាណត្តិទី២ របស់លោក Trump ភាពអត់ការងារធ្វើបានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ៤ឆ្នាំ ហើយតម្លៃអ្នកប្រើប្រាស់ នៅតែខ្ពស់ដដែល។ សរុបមក កំណើនសេដ្ឋកិច្ចបានស្ទុះងើបឡើងវិញបន្តិច បន្ទាប់ពីវាបានធ្លាក់ចុះ ក្នុងអំឡុងពេលប៉ុន្មានខែដំបូងនៃឆ្នាំនេះ។

លោក Trump បានលើកឡើងថា លោកបានជួយធ្វើឲ្យថ្លៃសាំង និងថាមពល និងស៊ុតធា្លក់ចុះ។ លោកបានរិះគន់អ្នកកាន់តំណែងមុនរបស់លោក នៅក្នុងសេតវិមាន គឺលោក Joe Biden ដែលជាសមាជិកបក្សប្រជាធិបតេយ្យ ចំពោះតម្លៃទំនិញផ្សេងទៀតឡើងខ្ពស់ ទោះបីជាឥឡូវនេះ លោកបានកាន់តំណែងជិត ១ឆ្នាំហើយក៏ដោយ។

ប្រជាប្រិយភាពរបស់លោក Trump បានកើនឡើងដល់ទៅ ៤១ភាគរយនៅក្នុងការស្ទង់មតិថ្មីរបស់អង្គភាព Reuters/Ipsos ខណៈដែលលោកបានដកពន្ធមួយចំនួនលើការនាំចូលអាហារ ហើយបាននិយាយបន្ថែមទៀត អំពីការប្រយុទ្ធប្រឆាំងនឹងអតិផរណា។ ប៉ុន្តែការគាំទ្រ ចំពោះរូបលោក ជុំវិញការអនុវត្តលើតម្លៃនៃការរស់នៅ មានត្រឹមតែ ៣១ភាគរយប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        85
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        74
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm