ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជា សម្តែងក្តីបារម្ភ និងបាន​តាមដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​ជា​ខ្លំាង​ ចំពោះការផ្ទុះសង្រ្គាមតាមព្រំដែនកម្ពុជា-ថៃ

2025/12/10 04:15:06 pm        230

ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គ្រីស្ទាន អង់ជេឡូ ដេសរ៉ូស (Christian Angelo DesRoches) ឯកអគ្គរដ្ឋទូតប្រទេសកាណាដា ប្រចាំកម្ពុជា បានចូលរួម​សម្តែង​ការសោក​ស្តាយ​ចំពោះ​ការ​ផ្ទុះសង្រ្គាម​នៅតាម​ព្រំដែន​កម្ពុជា-ថៃ ដោយបានអះអាង​ថា ឯកឧត្ដម​មានកា​របារម្ភ និង​បានតាមដានដោយយក​ចិត្ត​ទុក​ដាក់​បំផុត​ចំពោះហេតុការនេះ។ ឯកឧត្តមបានបញ្ជាក់ពីកិច្ចខិតខំរួមចំណែករបស់កាណាដាក្នុងការបញ្ចប់ជម្លោះនេះ ដោយសន្តិវិធី ផ្នែកលើច្បាប់អន្តរជាតិ ដើម្បីនាំមកនូវសុខសុវត្ថិភាព សម្រាប់​ពលរដ្ឋ​ស្លូតត្រង់​នៃប្រទេសទំាងពីរ។

នៅក្នុងជំនួបពិភាក្សាការងារនេះ សម្តេចប្រធានរដ្ឋសភា និងឯកឧត្តម គ្រីស្ទាន ដេសរ៉ូស បានពិភាក្សាគ្នាដោយត្រង់ និង​បើកចំហ​ក្នុងការ​លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរដែលមានតំាងពីយូរណាស់មកហើយ ឱ្យកាន់តែរឹងមាំ និងរីកចម្រើន​បន្ថែមទៀត ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ និង​នីតិ​ប្រតិបត្តិ សំដៅ​ធ្វើយ៉ាងណា​នាំមក​នូវផលប្រយោជន៍ជូនប្រជាពលរដ្ឋទំាងសងខាង ក៏ដូចជាជូនប្រជាពលរដ្ឋនៅក្នុងតំបន់ និងពិភពលោកផងដែរ។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ការដាក់ស្ថានទូតប្រទេសកាណាដាប្រចាំកម្ពុជាជាថ្មីឡើងវិញ កាលពីខែមីនា ឆ្នាំ២០២៥ គឺជាសញ្ញាណវិជ្ជមាន​ដ៏​សំខាន់ បង្ហាញ​ពី​ការប្តេជ្ញា​ចិត្ត ការជឿជាក់ និងស្របតាមយុទ្ធសាស្រ្ត គោលនយោបាយការបរទេសរបស់រដ្ឋាភិបាលកាណាដា​ចំពោះ​តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏ដូចជា​សម្រាប់​កម្ពុជា នៅក្នុង​ការ​ពង្រឹង និងពង្រីក​ទំនាក់ទំនង​ទ្វេភាគីរវាងប្រទេសទាំងពីរ​ឱ្យកាន់តែជិតស្និទ្ធ ស៊ីជម្រៅ និងទូលំទូលាយ ឈានឆ្ពោះទៅកម្រិតខ្ពស់ថ្មីមួយ។

សម្តេចរដ្ឋសភាធិបតី មានជំនឿមុតមំាថា នៅក្នុងអាណត្តិការទូតរបស់ ឯកឧត្តម គ្រីស្ទាន ដេសរ៉ូស នឹងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទំាងពីរ កាន់តែរីកចម្រើន និងរឹងមាំឡើង ទំាងការងារការទូតសភា និងវិស័យផ្សេងៗទៀតដូចជាការអប់រំ ទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម ពិសេសទំនាក់ទំនងប្រជាជន និងប្រជាជន។ ទំនាក់ទំនង​ដ៏ល្អរវាង​ប្រទេសទាំងពីរ ផ្អែក​លើ​ភាពស្មោះត្រង់ និង​ការជឿជាក់គ្នា​ទៅវិញ​ទៅមក​ដោយ​យកពលរដ្ឋជាស្នូល។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានកត់សម្គាល់ថា កាណាដា​ជាដៃគូអភិវឌ្ឍន៍​ដ៏សំខាន់​មួយ​របស់កម្ពុជា។ កាណាដា​បានរួមចំណែកជួយការងាររដ្ឋ​សភាកម្ពុជា តាំងពីឆ្នាំ១៩៩៣ មក។ ក្នុងរយៈពេលចុងក្រោយនេះ កាណាដា​បាន​ផ្តល់​នូវជំនួយអភិវឌ្ឍន៍ជាទឹកប្រាក់​ប្រមាណ ២៣.១ លានដុល្លារសម្រាប់ឆ្នាំ២០២២-២០២៣។ ចំណែកពាណិជ្ជ​កម្មវិញ កាណាដាបាននាំ​ចូល​ទំនិញ​ដ៏ធំច្រើន​សន្ធឹកសន្ធាប់ពីកម្ពុជា ដែលក្នុងនោះភាគច្រើនគឺសម្លៀក​បំពាក់ ស្បែកជើង វាយនភណ្ឌ និងកាបូប ជាដើម។ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសយើងទាំងពីរសម្រាប់ឆ្នាំ២០២៥ ក្នុងរយៈពេល ៣ ត្រីមាសដំបូង បានកើនលើស ១ ពាន់លានដុល្លារអាមេរិក ដោយឡែកនៅក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជ​កម្ម​សម្រេចបានដល់ ២,៤ ពាន់លានដុល្លារ ដែលនេះជាសញ្ញាណវិជ្ជមានដ៏ល្អ និងបញ្ជាក់ច្បាស់អំពីលទ្ធភាពនៃការពង្រីកពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តម គ្រីស្ទាន ដេសរ៉ូស បានសម្តែងការកោតសរសើរពីការរីកចម្រើនគ្រប់វិស័យរបស់កម្ពុជា។ ឯកឧត្តម លើកឡើងថា កម្ពុជាជាប្រទេសគំរូមួយក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដោយបានផ្តល់តួនាទីសំខាន់ៗជូនស្រ្តី ដូចជាតួនាទីប្រធានរដ្ឋសភា រដ្ឋមន្រ្តី និងប្រធានស្ថាប័នជាច្រើនទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបង្ហាញ ពីសមិទ្ធផល និងគម្រោងជាច្រើនដែលកាណាដាបាននិងកំពុងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ កាណាដាបានត្រៀមលក្ខណៈជាស្រេចនៅក្នុងការជួយនិងគំាទ្រកម្ពុជា ក្នុងការរៀបបចំកិច្ចប្រជុំកំពូលលើកទី២០ ហ្រ្វង់កូហ្វីនី នៅឆ្នាំ២០២៦ ខាងមុខ ហើយនៅពេលនោះ ឯកឧត្តមនាយករដ្ឋមន្រ្តីកាណាដា និងធុរជនកាណាដានឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។

សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តមនាយករដ្ឋមន្រ្តីកាណាដា នៅកម្ពុជា នាពេលខាងមុខ។ ការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វីនី របស់ ឯកឧត្តមនាយកដ្ឋមន្រ្តីកាណាដានៅកម្ពុជាគឺជាទំព័រថ្មីមួយ ដែលនឹងធ្វើឱ្យទំនាក់ទំនងប្រទេសទំាងពីរកាន់តែរឹងមាំ ទំាងកម្រិតទ្វេភាគី និងពហុភាគី។ សម្តេចបានកត់សម្គាល់ថា ទោះបីកាណាដានៅឆ្ងាយពីកម្ពុជាក្តី តែ​មនោ​សញ្ចេត​នា​ប្រជាពលរដ្ឋប្រទេសទំាងពីរមានលក្ខណៈស្និទ្ធស្នាលបំផុត។

ឆ្លើយតបការបារម្ភពីជម្លោះព្រំដែនកម្ពុជា និងថៃ ដែលកើតពីការឈា្លនពានរបស់ប្រទេសថៃមកលើកម្ពុជានោះ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា តាមពិតទៅ​ជម្លោះព្រំដែនរវាងប្រទេសទំាងពីរបានកើតមានជាយូរមកហើយ ដោយសារការប្រើប្រាស់ផែនទីខុសគ្នា។ កម្ពុជាប្រើប្រាស់ផែនទីដែលអន្តរជាតិទទួលស្គាល់ ចុះហត្ថលេខា​ទទួលស្គាល់ដោយបារាំងនិងសៀម។ ចំណែកថៃប្រើប្រាស់ផែនទីឯកតោភាគី។ សម្តេចបានបញ្ជាក់បន្ថែមទៀតថា ដោយធ្លាប់ឆ្លងកាត់ភ្លើងសង្រ្គាមជាច្រើនទសវត្សរ៍ កម្ពុជាបានស្គាល់រស់ជាតិឈឺចាប់ និងវិនាសកម្មពីភ្លើងសង្រ្គាម ដូច្នេះហើយបានជាកម្ពុជាប្រកាន់យកភាពអត់ធ្មត់ ស្វែងរកដំណោះស្រាយដោយសន្តិវិធី គោរពកិច្ចព្រមព្រៀងនានា គោរពច្បាប់អន្តរជាតិ និងដោយ​សារមិនចង់ឱ្យពលរដ្ឋទាំងសង​ខាង​រងគ្រោះ ទទួលការលំបាកពីភ្លើងសង្រ្គាម។ ប៉ុន្តែភាគីថៃបានចិញ្ចឹមចិត្តឈ្លានពានកម្ពុជា បើកការវាយប្រហារមកលើកម្ពុជាជាញឹកញាប់។

សម្តេចបានសង្កត់ធ្ងន់ថា ការឈ្លានពានចុងក្រោយរបស់ថៃ មកលើអធិបតេយ្យកម្ពុជាមានលក្ខណៈឃោរឃៅ អមនុស្សធម៌ ធ្វើឱ្យប៉ះពាល់សុខសន្តិភាព ស្ថិរភាពក្នុងតំបន់ និងសកលលោក រំលោភច្បាប់មនុស្សធម៌អន្តរជាតិ ធ្វើឱ្យពលរដ្ឋស្លូតត្រង់ជាជនស៊ីវិល​ស្លាប់បាត់បង់ជីវិត និងរងរបួសជាច្រើននាក់ ព្រមទាំងបានបំផ្លិចបំផ្លាញសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើនសន្ធឹកសន្ធាប់៕


អត្ថបទដែលទាក់ទង

ជនភៀសសឹកបានកើនដល់ជាង ៥ម៉ឺន ៦ពាន់គ្រួសារ ស្មើនឹងមនុស្សជាង១សែន ៩ម៉ឺននាក់
2025/12/10 10:56:17 pm        1
ក្រុមជម្រើសជាតិកម្ពុជា បានវិលត្រឡប់មកមាតុភូមិដោយសុខសុវត្ថិភាព នៅម៉ោងជិត១០ យប់នេះ
2025/12/10 10:23:32 pm        1
ធនគារជាតិបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ដល់ប្រជាជន និងភាគីពាក់ព័ន្ធនៅស្រុកទឹកផុស
2025/12/10 09:52:23 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនភៀសសឹកបានកើនដល់ជាង ៥ម៉ឺន ៦ពាន់គ្រួសារ ស្មើនឹងមនុស្សជាង១សែន ៩ម៉ឺននាក់

2025/12/10 10:56:17 pm
​ក្រុមជម្រើសជាតិកម្ពុជា បានវិលត្រឡប់មកមាតុភូមិដោយសុខសុវត្ថិភាព នៅម៉ោងជិត១០ យប់នេះ
2025/12/10 10:23:32 pm
​ធនគារជាតិបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ដល់ប្រជាជន និងភាគីពាក់ព័ន្ធនៅស្រុកទឹកផុស
2025/12/10 09:52:23 pm
​យុទ្ធនាការ ១៦ថ្ងៃ ប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ បញ្ចប់ដោយជោគជ័យ
2025/12/10 08:52:38 pm
​នាយករដ្ឋមន្ត្រីអង់គ្លេស បញ្ជាក់ថា អឺរ៉ុប គឺ «រឹងមាំ» និងរួបរួមគ្នានៅពីក្រោយអ៊ុយក្រែន
2025/12/10 08:42:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/09 09:35:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/03 03:30:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/09 07:10:26 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am