ការស្ទង់មតិ៖ ក្មេងជំទង់នៅសហរដ្ឋអាមេរិក ភាគច្រើនប្រើប្រាស់ YouTube និង TikTok រៀងរាល់ថ្ងៃ

2025/12/10 11:53:28 pm        68

បើយោងតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃអង្គារ (ទី៩ ខែធ្នូ) ដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew បានបង្ហាញថា ក្មេងជំទង់ជនជាតិអាមេរិក ភាគច្រើនប្រើប្រាស់បណ្ដាញសង្គម YouTube និង TikTok រៀងរាល់ថ្ងៃ ហើយប្រហែល ២០ភាគរយ បានប្រាប់ថា ពួកគេប្រើវេទិកាមួយ ក្នុងចំណោមវេទិកាទាំង២ «ស្ទើរតែជាប់រហូត»។

ការស្ទង់មតិដែលបានមើលលើទម្លាប់របស់ក្មេងជំទង់ ១.៤៥៨នាក់ ដែលមានអាយុចន្លោះពី ១៣ ទៅ ១៧ឆ្នាំ បានបង្ហាញថា ទោះបីជាមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីហានិភ័យសុខភាពផ្លូវចិត្តក៏ដោយ ក៏ក្មេងជំទង់ទាំងនោះមិនទម្លាក់ទូរសព្ទរបស់ពួកគេដែរ ដោយចំណាយពេលភាគច្រើនរបស់ពួកគេ ក្នុងការអូសចុះ-ឡើងលើបណ្ដាញសង្គម មើលវីដេអូ ឬប្រឹក្សាជាមួយកម្មវិធីបច្ចេកវិទ្យា ដែលដំណើរការដោយបញ្ញាសិប្បនិម្មិត (AI)។

ទោះបីជា YouTube គឺជាវេទិកាបណ្ដាញសង្គមដ៏ពេញនិយមបំផុត ដោយត្រូវបានប្រើប្រាស់ប្រចាំថ្ងៃ ដោយអ្នកចូលរួមចំនួន ៣ភាគ៤ នៅក្នុងការសិក្សាក៏ដោយ ក៏ TikTok, Instagram និង Snapchat នៅតែមានប្រជាប្រិយភាពខ្ពស់ សម្រាប់យុវវ័យ។ ចំណែកបណ្ដាញសង្គម Facebook មានការប្រើប្រាស់តិចតួច។

លោកស្រី Michelle Faverio សហការីស្រាវជ្រាវជាមួយអង្គភាព Pew និងជាអ្នកនិពន្ធនាំមុខគេ ពាក់ព័ន្ធនឹងរបាយការណ៍ថ្មីនេះ បាននិយាយថា «ប្រហែល ១ភាគ៣នៃក្មេងជំទង់ និយាយថា ពួកគេប្រើប្រាស់ស្ទើរឥតសម្រាកយ៉ាងហោចណាស់មួយ ក្នុងចំណោមបណ្ដាញសង្គមចំនួន ៥ ហើយ ឥឡូវនេះ ចំនួននោះបានបន្តមានរហូតអស់រយៈពេលជាច្រើនឆ្នាំ»។ 

លើសពីនោះទៀត របាយការណ៍ក៏បានបង្ហាញផងដែរថា ក្មេងជំទង់ជាច្រើនតែងតែប្រើប្រាស់កម្មវិធីបច្ចេកវិទ្យា AI ជាប្រចាំ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm