អ៊ុយក្រែន៖ រុស្ស៊ីបានចាប់ផ្តើមវាយប្រហារលើប្រទេសអ៊ុយក្រែនដោយវាយលុកទៅលើទីក្រុង និងមូលដ្ឋាននានាដោយការវាយប្រហារតាមអាកាស និងការបាញ់ផ្លោង ខណៈជនស៊ីវិលរត់ចូលទៅក្នុងរថភ្លើង និងរថយន្តដើម្បីគេចខ្លួន។ រដ្ឋាភិបាលអ៊ុយក្រែនបានស្វែងរកជំនួយ ខណៈបាននិយាយថា រថក្រោះ និងកងទ័ពរុស្ស៊ីបានឆ្លងកាត់ព្រំដែននៅក្នុងសង្គ្រាមទ្រង់ទ្រាយធំ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និយាយថា កងកម្លាំងរុស្ស៊ីកំពុងព្យាយាមដណ្ដើមយករោងចក្រនុយក្លេអ៊ែរ Chernobyl ជាទីតាំងនៃគ្រោះមហន្តរាយនុយក្លេអ៊ែរអាក្រក់បំផុតរបស់ពិភពលោក ហើយកងកម្លាំងអ៊ុយក្រែនប្រយុទ្ធជាមួយកងទ័ពផ្សេងទៀតនៅខាងក្រៅទីក្រុងគីវ ដើម្បីគ្រប់គ្រងព្រលានយន្តហោះយុទ្ធសាស្ត្រ។ សំឡេងផ្ទុះខ្លាំងត្រូវបានគេឮនៅក្នុងរដ្ឋធានី និងនៅក្នុងទីក្រុងជាច្រើន ហើយប្រជាជនបានប្រមូលផ្តុំគ្នានៅស្ថានីយរថភ្លើង និងទីតាំងផ្សេងទៀត ខណៈដែលរដ្ឋាភិបាលនិយាយថា អតីតសាធារណរដ្ឋសូវៀតកំពុងឈ្លានពាន ដែលត្រូវបានគេរំពឹងទុកមកជាយូរពីភាគខាងកើត ខាងជើង និងភាគខាងត្បូង។

យោធាអ៊ុយក្រែននិយាយថា ខ្លួនបានបំផ្លាញរថក្រោះរុស្ស៊ីចំនួន ៤គ្រឿងនៅលើផ្លូវមួយនៅជិតទីក្រុង Kharkiv ភាគខាងកើត និងបានសម្លាប់ទាហាន ៥០នាក់នៅជិតទីក្រុងមួយក្នុងតំបន់ Luhansk និងបានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ីចំនួន ៦គ្រឿងនៅតំបន់ផ្សេងទៀតនៅភាគខាងកើតប្រទេស៕
អត្ថបទ៖ ប៊ុនថន