ពលរដ្ឋខ្មែរ៩នាក់បានស្លាប់ក្នុងនោះមានទារកម្នាក់ និងរងរបួសជាង៤០នាក់ដោយសារការបាញ់ប្រហាររបស់ទាហានឈ្លានពានថៃ

2025/12/10 05:53:32 pm        191

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវម៉ាលី សុជាតា បានឲ្យដឹងថា រហូតដល់រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះមានពលរដ្ឋខ្មែរស្លូតត្រង់ចំនួន៩នាក់ហើយបានស្លាប់ ដោយក្នុងនោះមានទារកម្នាក់ផង ខណៈរងរបួសចំនួនជាង៤០នាក់ ដោយសារតែទាហានឈ្លានពានថៃបានបើកការបាញ់ប្រហារយ៉ាងឃោឃៅ និងអមនុស្សធម៌បំផុតនោះ។

 នៅក្នុងសន្និសីទសារព័ត៌មាននេះដែរ លោកជំទាវម៉ាលី សុជាតា ក៏បានឲ្យដឹងផងដែរថា រហូតដល់រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះបានថ្លែងថា ទាហានឈ្លានពានថៃ បានប្រើប្រាស់អាវុធធុនធ្ងន់ ជាច្រើនប្រភេទ និងយន្តហោះF-16 បាញ់មកលើជនស៊ីវិលកម្ពុជាយ៉ាងព្រៃផ្សៃ និងអមនុស្សធម៌ ដោយ បណ្តាលឲ្យជនស៊ីវិលស្លូតត្រង់កម្ពុជា៩នាក់ស្លាប់ ៤៦នាក់រងរបួសធ្ងន់ស្រាល និងរាប់សែននាក់បានកំពុង រត់ភៀសសឹកគួរឲ្យអាណិតអាសូរនោះ។

ជាមួយគ្នានោះដែរ លោកជំទាវម៉ាលី សុជាតា បានលើកឡើងផងដែរថា ទង្វើបាញ់ប្រហាររបស់ទាហានឈ្លានពានថៃ មកលើកម្ពុជាទាំងកម្រោលនេះ មិនត្រឹមតែរំលោភនូវកិច្ចព្រមព្រៀងទាំងឡាយរវាងកម្ពុជា និងថៃប៉ុណ្ណោះទេថែមទាំងរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ានផងដែរ។ មួយវិញទៀតអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជារូបនេះ ក៏បានលើកឡើងផងដែរថា ទង្វើដោយគ្មានទទួលខុសត្រូវរបស់ទាហានឈ្លានពានថៃដាក់មកលើកម្ពុជាប៉ុន្មានថ្ងៃមកនេះ គឺមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃ សណ្តាប់ធ្នាប់អន្តរជាតិផងដែរ។

ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃនេះដែរ លោកជំទាវម៉ាលី សុជាតា បានបញ្ជាក់ឲ្យដឹងផងដែរថា ភាគីថៃបានបន្តរំលោភបំពានដោយធ្វើការបាញ់ប្រហារមកលើកម្ពុជាយ៉ាងព្រៃផ្សៃតាំងពីព្រឹកម៉ោង៥នៅតំបន់មួយចំនួននៃខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ, ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ខណៈមកដល់ពេលរសៀលនេះ ទាហានឈ្លានពានថៃនៅតែបន្តបើកការបាញ់ប្រហារនៅឡើយដោយប្រើប្រាស់អាវុធធុនធ្ងន់ យន្តហោះចម្បាំង គ្រាប់បែកផ្សែងជាដើម។ 

យ៉ាងណាក៏ដោយលោកជំទាវម៉ាលី សុជាតា បានអះអាងថា វីរៈកងទ័ពកម្ពុជា បានបន្តឈរជើងយ៉ាងរឹងមាំរបស់ខ្លួន ដើម្បីការពារនូវបូរណភាពទឹកដីរបស់កម្ពុជា យ៉ាងអង់អាចបំផុត ហើយមួយវិញទៀតការបាញ់ឆ្លើយតបតចំពោះយោធាកម្ពុជា គឺបាញ់ទៅលើតែមូលដ្ឋានកងទ័ពឈ្លានពានថៃប៉ុណ្ណោះ មិនបាញ់សំដៅប្រហារលើជនស៊ីវិល ដូចភាគីថៃនោះឡើយ៕

អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

ខែមីនាកន្លងទៅនេះ នគរបាលជាតិឃាត់ខ្លួនជនងប់ល្បែង ៧៤នាក់ ខ្លះបញ្ជូនទៅតុលាការ មុនបន្តទៅពន្ធនាគារ ខ្លះបានទៅផ្ទះវិញ
2026/04/02 04:26:50 pm        1
អ្នកនាំពាក្យ៖កម្ពុជានៅតែរក្សាបាននូវលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច-LDC
2026/04/02 04:22:25 pm        1
កម្មវិធីជួបសំណេះសំណាល និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីជាមួយពលរដ្ឋភៀសសឹក និងវីរយុទ្ធជនជួរមុខបានបង្ហាញពីមនោសញ្ចេតនាផ្សារភ្ជាប់គ្នាមិនអាចកាត់ផ្តាច់គ្នាបានរវាងសមរភូមិមុខ និងសមរភូមិក្រោយ
2026/04/02 04:17:28 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ខែមីនាកន្លងទៅនេះ នគរបាលជាតិឃាត់ខ្លួនជនងប់ល្បែង ៧៤នាក់ ខ្លះបញ្ជូនទៅតុលាការ មុនបន្តទៅពន្ធនាគារ ខ្លះបានទៅផ្ទះវិញ

2026/04/02 04:26:50 pm
​ក្រុមប្រឹក្សាសន្តិសុខUN នឹងផ្តោតលើបញ្ហានៅមជ្ឈិមបូព៌ានៅក្នុងខែមេសានេះ
2026/04/02 04:24:09 pm
​អ្នកនាំពាក្យ៖កម្ពុជានៅតែរក្សាបាននូវលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច-LDC
2026/04/02 04:22:25 pm
​កម្មវិធីជួបសំណេះសំណាល និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីជាមួយពលរដ្ឋភៀសសឹក និងវីរយុទ្ធជនជួរមុខបានបង្ហាញពីមនោសញ្ចេតនាផ្សារភ្ជាប់គ្នាមិនអាចកាត់ផ្តាច់គ្នាបានរវាងសមរភូមិមុខ និងសមរភូមិក្រោយ
2026/04/02 04:17:28 pm
​អ្នកនាំពាក្យ៖ ទោះក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំក៏រាជរដ្ឋាភិបាលមិនភ្លេចកាតព្វកិច្ច «ការ​ពារ​បូរណ​ភាព​ទឹកដី និងប្រជាជន» ដែលជាអាទិភាពខ្ពស់បំផុតរបស់ខ្លួនឡើយ
2026/04/02 04:15:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/01 04:35:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/31 10:16:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am