ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងអង់ការ៉ា បាននិយាយនៅថ្ងៃពុធនេះថា ទំនាក់ទំនងជិតស្និទ្ធរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) បាននាំប្រទេសនានាឲ្យ កាន់តែជិតឈានដល់ការដោះស្រាយបញ្ហាដែលនាំឲ្យទីក្រុង Turkiye ត្រូវបានដកចេញពីកម្មវិធីយន្តហោះចម្បាំង F-35។

លោកឯកអគ្គរដ្ឋទូត Tom Barrack បានសរសេរនៅក្នុងសារបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖ «ទំនាក់ទំនងវិជ្ជមានរវាងលោកប្រធានាធិបតី ត្រាំ និងលោកប្រធានាធិបតី អឺដូហ្កាន់ បានបង្កើតបរិយាកាសថ្មីនៃកិច្ចសហប្រតិបត្តិការ ដែលបាននាំឲ្យមានការសន្ទនាដ៏មានផ្លែផ្កាបំផុត ដែលយើងមានលើប្រធានបទនេះ ក្នុងរយៈពេលជិតមួយទសវត្សរ៍»។
ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ត្រាំ សហរដ្ឋអាមេរិកបានដកសម្ព័ន្ធមិត្តរបស់អង្គការណាតូ គឺប្រទេសទួរគីចេញពីកម្មវិធីយន្តហោះចម្បាំងជំនាន់ក្រោយ បន្ទាប់ពីប្រទេសនេះ បានទិញប្រព័ន្ធការពារដែនអាកាសពីប្រទេសរុស្ស៊ី។ មន្ត្រីអាមេរិកមានការព្រួយបារម្ភថា ការប្រើប្រាស់ប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ីដោយប្រទេសទួរគី គឺដើម្បីប្រមូលទិន្នន័យអំពីសមត្ថភាពរបស់យន្តហោះចម្បាំង F-35 ហើយថាព័ត៌មានអាចធ្លាក់នៅក្នុងដៃរបស់រុស្ស៊ី។
ទីក្រុងអង់ការ៉ា បានស្វែងរកជាយូរមកហើយ ដើម្បីទទួលយកឡើងវិញនៅក្នុងគម្រោងនេះ ដែលត្រូវបានបង្កើតឡើងដោយសហរដ្ឋអាមេរិក និងសមាជិកណាតូ ផ្សេងទៀត។ លោក អឺដូហ្កាន់ បាននិយាយថា ប្រទេសទួរគី បានវិនិយោគទឹកប្រាក់ចំនួន១,៤ពាន់លានដុល្លារ មុនពេលប្រទេសនេះ ត្រូវបានផ្អាកពីកម្មវិធីនេះ ក្នុងឆ្នាំ ២០១៩។ សហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មលើប្រទេសទួរគី ក្រោមច្បាប់ប្រឆាំងគូប្រជែងរបស់អាមេរិកតាមរយៈទណ្ឌកម្មនៅឆ្នាំ ២០២០៕
