ទីភ្នាក់ងារសារព័ត៌មានរដ្ឋលីបង់ NNA បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសលីបង់ លោក Youssef Raji បាននិយាយនៅថ្ងៃពុធនេះថា លោកបានបដិសេធការអញ្ជើញឲ្យទៅទស្សនកិច្ចទីក្រុងតេអេរ៉ង់សម្រាប់ពេលនេះ ដោយបានស្នើឲ្យមានការចរចាជាមួយអ៊ីរ៉ង់ នៅក្នុងប្រទេសទីបីអព្យាក្រឹត ដែលមានការព្រមព្រៀងគ្នាទៅវិញទៅមក។

លោក Raji បានលើកឡើងពី «លក្ខខណ្ឌបច្ចុប្បន្ន» សម្រាប់ការសម្រេចចិត្តមិនទៅអ៊ីរ៉ង់ ដោយមិនបានបញ្ជាក់បន្ថែម ហើយបានសង្កត់ធ្ងន់ថា ការសម្រេចនេះ មិនមានន័យថា ការបដិសេធការសន្ទនាជាមួយអ៊ី រ៉ង់នោះទេ។ កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានអញ្ជើញលោក Raji ឲ្យទៅទស្សនកិច្ចទីក្រុងតេអេរ៉ង់ នាពេលអនាគតដ៏ខ្លីខាងមុខ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី៕
