ប្រជាពលរដ្ឋនៅសង្កាត់ព្រែកកំពឹស ថ្លែងនូវការសប្បាយចិត្ត បន្ទាប់ពីបានបណ្តាញទឹករដ្ឋប្រើប្រាស់

2025/12/10 08:36:28 pm        173

ភ្នំពេញ ៖ ប្រជាពលរដ្ឋនៅសង្កាត់ព្រែកកំពឹស ថ្លែងនូវការសប្បាយចិត្តឥតឧបមា ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ដែលចុះតបណ្តាញទឹកស្អាតដល់ខ្នងផ្ទះ ជាទឹកមានគុណភាព សុវត្ថិភាព និងមានតម្លៃសមរម្យ ដើម្បីលើកកម្ពស់ដល់ការរស់ នៅរបស់ពួកគាត់។

​ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ លើកឡើងនៅក្នុងការចុះប្រជុំផ្សព្វផ្សាយ និងតបណ្តាញ ទឹកស្អាត ជូនប្រជាពលរដ្ឋនៅភូមិចំនួន៣ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៥ នេះថា ពីមុនតំបន់នេះប្រជាពលរដ្ឋមិនមានទឹកស្អាតប្រើប្រាស់ឡើយ ដោយគ្រួសារនីមួយៗប្រើប្រាស់ទឹកអណ្តូង ឬទឹកស្ទឹង មកប្រើប្រាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ដោយការប្រើប្រាស់ប្រភពទឹកទាំងនេះ ប្រជាពលរដ្ឋតែងតែជួបបញ្ហាសុខភាព ជារឿយៗ។

ចំណែកការចុះតបណ្តាញរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនេះ, ប្រជាពលរដ្ឋទាំងនោះ បានថ្លែងនូវការសប្បាយចិត្តឥតឧបមា ដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានចុះផ្សព្វផ្សាយ និងតបណ្តាញទឹកស្អាតចូលដល់ខ្នងផ្ទះ ដែលជាទឹកមានគុណភាព សុវត្ថិភាព និងមានតម្លៃសមរម្យ នេះជាលើកដំបូងហើយ ដែលពួកគាត់ទើបទទួលបានសេវាទឹកស្អាតប្រើប្រាស់ ដើម្បីជីវភាពរស់កាន់តែប្រសើរ។

ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងfa ជុំវិញ វិស័យទឹកស្អាតនេះ សម្រាប់ទិសដៅរបស់រាជរដ្ឋាភិបាល និងផ្អែកលើយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ បានចាត់ទុកទឹកស្អាតជា វិស័យអាទិភាព ក្នុងនោះសម្រាប់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានរៀបចំផែនការមេយ៉ាងច្បាស់លាស់ នៃការផ្គត់ផ្គង់នៅទូទាំងរាជធានី ភ្នំពេញ និងមួយផ្នែកទៀតនៅក្រុងតាខ្មៅ ដែលមានសរុបចំនួន ១ ០១២ភូមិ, គិតមកដល់ពេលនេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្គត់ផ្គង់ ទឹកទាំងពីរតំបន់នេះបានចំនួន ៩០០ ភូមិរួចហើយ ចំណែកគម្រោងនៅសល់ ចំនួនជាង ១០០ ភូមិទៀត រដ្ឋាករទឹកនឹងខិតខំប្រឹងប្រែង ឱ្យបានចប់ត្រឹមឆ្នាំ២០២៧ ខាងមុខនេះ ជាក់ស្តែងក្នុងខណ្ឌដង្កោនេះ នៅតំបន់គួរស្រូវជាដើម។

សូមបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយលើការងារតបណ្តាញទឹកថ្មី របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅក្នុងសង្កាត់ព្រែកកំពឹសនេះ មានចំនួន ៣ភូមិ គឺភូមិព្រែកកំពឹស ភូមិព្រែកថ្លឹង និងភូមិក្រាំងស្វាយ មានប្រជាពលសរុបប្រមាណជាង ១ ៣០០ ខ្នងផ្ទះ ក្នុងនោះបានដាក់ពាក្យ តបណ្តាញមានចំនួន ៥៣៥ ខ្នងផ្ទះ ត្រូវប្រមាណ ៤០ ភាគរយ ផ្ទះប្រភេទអាជីវកម្មមាន ២៧ គ្រួសារ, ជីវភាព ៥០០ គ្រួសារ និង ឧបត្ថម្ភធនចំនួន ៨ គ្រួសារ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm       
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am