ចំនួនជនភៀសសឹកគិតពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង១៨ល្ងាច ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ចំនួនជនភៀសសឹកបានកើនដល់ជាង ៥ម៉ឺន ៦ពាន់គ្រួសារ ស្មើនឹងមនុស្សជាង១សែន ៩ម៉ឺននាក់។
ខេត្តព្រះវិហារ មានជនភៀសសឹកកើនដល់៦.៤៧៧គ្រួសារ ស្មើនឹងមនុស្សចំនួន២២.៣៩០នាក់។
ខេត្តឧត្តរមានជ័យ មានជនភៀសសឹកកើនដល់១១.៦០៧គ្រួសារ ស្មើនឹងមនុស្សចំនួន៣៩.៩៤៥នាក់។
ខេត្តបន្ទាយមានជ័យ មានជនភៀសសឹកកើនដល់២២.៧៩៩គ្រួសារ ស្មើនឹងមនុស្សចំនួន ៨០.៤៤៧នាក់ (កុមារ២៤.៧០៨នាក់)។
ខេត្តបាត់ដំបង មានជនភៀសសឹកកើនដល់៨១៨គ្រួសារ ស្មើនឹងមនុស្សចំនួន៣.២៨៦នាក់។
ខេត្តពោធិ៍សាត់ មានជនភៀសសឹកកើនដល់៩០០គ្រួសារ ស្មើនឹងមនុស្សចំនួន៣.២២១នាក់។
ខេត្តកោះកុង មានប្រជាជនប្រមាណ៦០% នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា និងក្នុងក្រុងខេមរភូមិន្ទមួយចំនួនទៀត បានចាកចេញទៅកាន់លំនៅឋានសាច់ញាតិតាមបណ្តាស្រុក និងខេត្តដទៃ ព្រមទាំងរាជធានីភ្នំពេញ ខណៈពលរដ្ឋចំនួន៦៣នាក់ ផ្សេងទៀត បានភៀសខ្លួនពីតំបន់ហានិភ័យមកកាន់ក្រុងខេមរភូមិន្ទ។
ខេត្តសៀមរាប បានទទួលជនភៀសសឹក១៣.៥៥១គ្រួសារ ស្មើនឹងមនុស្សចំនួន៤៤.៥២៧នាក់។


