ជំនួសមុខឲ្យឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ លោកឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី មេបញ្ជាការរង និងជានាយសេនាធិការ បានបន្តទទួលជំនួយជាបន្តបន្ទាប់ពីសប្បុរសជននានា ដើម្បីផ្តល់ជូនបន្តដល់បងប្អូនវីរកងទ័ពជួរមុខ ដោយជំនួយទាំងនោះមានភេសជ្ជៈ គ្រឿងបរិភោគ រួមទាំងថវិកាជាដើម។
ជំនួយទាំងនោះគឺបានមកពី ឧត្តមសេនីយ៍ឯក ឡាំង អូណា អគ្គលេខាធិការរង ក្រសួងការពារជាតិ ដែលបានឧបត្ថម្ភនំទាហានលេខ៩០០ចំនួន២៤កេស និងបារីចំនួន៥ប៊ិច។ ក្រុមហ៊ុនត្រីក្រហម ឧបត្ថម្ភទឹកសុទ្ធចំនួន២០០យួរ មី១០០កេស ត្រីខ៨យួរ សម្លរខ្ចិះ១ឆ្នាំង និងថវិកាចំនួន១៨.០០០.០០០៛។ លោក បូ ម៉ារ៉ាឌី បានឧបត្តម្ភទឹកសុទ្ធចំនួន៥០០កេស។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ដែលបានជួយឧបត្ថម្ភដល់កងទ័ព ដែលជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពមិនថា នៅសមរភូមិមុខ ឬសមរភូមិក្រោយ ដែលមានកាតព្វកិច្ចការពារបូរណភាពទឹកដី ហើយនេះក៏បង្ហាញផងដែរនូវការរួបរួមគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជាយើង៕






