ម្ចាស់ផ្ទះ​បាត់ដំបង​ឈរ​លេខ​១ ក្នុង​ការ​ប្រកួត​កីឡា​ប៉េតង់​ថ្នាក់​តំបន់​ដែល​មាន ៦​ខេត្ត​ចូលរួម

2022/02/25 06:39:20 pm        71

​ប៉េតង់៖ ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ថ្នាក់​តំបន់ប្រចាំ​មណ្ឌល​ខេត្ត​បាត់​ដំបូង ដែល​មាន​កីឡាករ​-​កីឡា​ការិនី​មកពី ៦​ខេត្ត​ចូលរួម​បានបញ្ចប់​ដោយ​ជោគជ័យ ក្រោយ​ដំណើរ​ការប្រកួត ២​ថ្ងៃ​កាលពី​ថ្ងៃ​ទី​២២-២៣ ខែ​កុម្ភៈនៅ​ទីលាន​ប៉េតង់​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​បាត់ដំបង ខណៈ​ក្រុម​ម្ចាស់ផ្ទះដណ្ដើម​បាន​មេដាយ​ច្រើន​ជាង​គេ។​

​ពិធី​បិទ​ការប្រកួតបានធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម ធូ ភា អភិបាលរង​ខេត្ត​បាត់​ដំបូង និង​មានការ​ចូលរួម​ពី​លោក យី សុង​គី ប្រធានមន្ទីរអប់រំ យុវជន និង​កីឡាខេត្ដ​បាត់ដំបង។ ចំពោះ​កីឡាករ​-​កីឡាការិនី​ចូលរួម​មាន​ចំនួន ៤១​នាក់មកពី​ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង ប៉ៃលិន បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ និង​ម្ចាស់ផ្ទះ​ខេត្តបាត់ដំបង ដែល​ប្រកួត​លើ ៦​វិញ្ញាសារួមមាន ៣​នាក់ទល់ ៣​នាក់បុរស​-​នារី​, ១​នាក់ទល់ ១​នាក់ផ្នែក​យុវជន និង​យុវនារី និង​វិញ្ញាសា​វាយយក​ពិន្ទុ​បុរស​-​នារី។​

​ជា​លទ្ធផល​ក្រោយ​ប្រកួត​ដ៏​ស្វិតស្វាញ​រយៈពេល ២​ថ្ងៃ គេ​ឃើញ​ក្រុមកីឡា​ប៉េតង់​ខេត្តបាត់ដំបងបាន​ឈរ​កំពូល​តារាង​មេដាយ ដោយ​ដណ្ដើមបាន​មេដាយមាស ៣ ប្រាក់ ១ និង​សំរឹទ្ធ ២ សរុប ៦​គ្រឿង ខណៈ​ខេត្ត​ប៉ៃលិនឈ្នះ​មេដាយមាស ២ និង​សំរឹទ្ធ ២ ឈរ​លេខ​២។ រីឯ​ខេត្តឧត្ដរមានជ័យឈរ​លេខ​៣ ដណ្ដើមបាន​មេដាយមាស ១ និង​ប្រាក់ ៣, ខេត្តពោធិ៍សាត់ឈរ​លេខ​៤ ដណ្ដើមបាន​មេដាយប្រាក់ ២, ខេត្តបន្ទាយមានជ័យឈរ​លេខ​៥ ដណ្ដើមបាន​មេដាយប្រាក់ ១ និង​សំរឹទ្ធ ១ និង​ខេត្តកំពង់ឆ្នាំងឈរ​លេខ​៦ ដណ្ដើមបាន​មេដាយ​សំរឹទ្ធ ១៕

​អត្ថបទ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm