នៅម៉ោងប្រមាណម៉ោង១០និង០៦នាទីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានបើកការបាញ់ប្រហារក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ តំបន់អូរភ្លុកដំរី ខេត្តពោធិ៍សាត់។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិ។
ក្រសួងការពារជាតិបន្តថា កងកម្លាំងកម្ពុជាបាននឹងកំពុងប្រយុទ្ធតតាំងជាមួយសត្រូវឈ្លានពានយ៉ាងស្វិតស្វាញ់ និងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។
