គណៈកម្មាធិការ ICC-Angkor និងសំបូរព្រៃគុក កំពុងចាប់ផ្ដើមកិច្ចប្រជុំបច្ចេកទេសលើកទី៤១ នៅក្នុងខេត្តសៀមរាប

2025/12/11 10:35:39 am        88

គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរនិងសំបូរព្រៃគុក ដែលហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក បាននឹងកំពុងចាប់ផ្ដើមកិច្ចប្រជុំបច្ចេកទេសលើកទី៤១ នៅក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ខែធ្នូឆ្នាំ២០២៥នេះ។

កិច្ចប្រជុំបច្ចេកទេសនេះ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសុភាចារ្យភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌វិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសម្របសម្រួសពីលោក Pierre VINCENT ជាទីប្រឹក្សាផ្នែកវប្បធម៌អមស្ថានទូតបារាំងនិងលោកNAGASE Kensuke អនុប្រធានក្រុមបេសកកម្មនៃស្ថានទូតជប៉ុន។

កិច្ចប្រជុំបច្ចេកទេស ដែលកំពុងប្រព្រឹត្តិទៅនេះ គឺក្រុមអ្នកជំនាញអន្តរជាតិ កំពុងពិនិត្យមើលទៅលើការអនុវត្តន៍ការងារនានាសម្រាប់ការអភិវឌ្ឍន៍នានា នៅក្នុងរមណីយដ្ឋានអង្គរនិងសំបូរព្រៃគុក។កិច្ចប្រជុំក៏បង្ហាញកង្វល់ជុំវិញការប៉ះពាល់ប្រាសាទដល់បុរាណ ដោយសារតែសង្គ្រាម នៅតាមព្រំដែនកម្ពុជា-ថៃ ដែលកំពុងកើតឡើងផងដែរ។ បន្ថែមលើនេះកិច្ចប្រជុំក៏តាមដានក៏ពិនិត្យតាមដានឡើងវិញ ទៅលើរបាយការណ៍និងអនុសាសន៍របស់ក្រុមអ្នកជំនាញអាដហុក(ADHOC) ដែលបានដាក់ចេញស្ដីពីបច្ចេកទេសការជួសជុលប្រាសាទបុរាណនិងការងារអភិរក្សនានា ជាច្រើនកន្លែងកន្លងមក។

សូមបញ្ជាក់ថា គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរនិងសំបូរព្រៃគុក ដែលហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក បាននិងកំពុងបើកកិច្ចប្រជុំនេះ មានរយៈ២ថ្ងៃ ចាប់ពីថ្ងៃទី១១រហូតដល់ថ្ងៃទី១២ខែធ្នូ។នៅថ្ងៃសុក្រទី១២ ខែធ្នូឆ្នាំ២០២៥ គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរនិងសំបូរព្រៃគុក និងបើកកិច្ចប្រជុំពេញអង្គលើកទី៣២៕

អត្ថបទដែលទាក់ទង

កម្ពុជាថ្កោលទោសយោធាថៃបានបំផ្លាញខូចខាតទាំងស្រុងប្រាសាទតាក្របីរបស់កម្ពុជា ខណៈប្រាសាទនេះជានិមិត្តរូប នៃវប្បធម៌អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ
2025/12/11 12:07:53 pm        1
​អ្នកនាំពាក្យ៖ ថ្ងៃនេះថៃឈ្លានពានកម្ពុជា ថ្ងៃក្រោយ​ថៃ​ក៏​អាច​ឈ្លាន​ប្រទេស​ដទៃ​ដែរ​ប្រសិន​បើ​គ្មាន​ចំណាត់​កា​រ​ណាមួយពីអន្តរជាតិ
2025/12/11 12:00:43 pm        1
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ UN ជម្រាបជូនមហាសន្និបាតអង្គកាសហប្រជាតិ អំពី​ការ​ឈ្លាន​ពាន​ដោយ​យោធាថៃ​មក​លើដែ​នអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
2025/12/11 11:04:11 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាថ្កោលទោសយោធាថៃបានបំផ្លាញខូចខាតទាំងស្រុងប្រាសាទតាក្របីរបស់កម្ពុជា ខណៈប្រាសាទនេះជានិមិត្តរូប នៃវប្បធម៌អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ

2025/12/11 12:07:53 pm
​ការតវ៉ាផ្ទុះឡើងនៅទូទាំងប្រទេសប៊ុលហ្គារី ដោយទាមទារឱ្យរដ្ឋាភិបាលលាលែងពីតំណែង
2025/12/11 12:03:58 pm
​លោកTrump៖ លោកមានផែនការតែងតាំងគណៈកម្មការសន្តិភាពតំបន់ហ្កាហ្សា នៅដើមឆ្នាំក្រោយ
2025/12/11 12:01:22 pm
​​អ្នកនាំពាក្យ៖ ថ្ងៃនេះថៃឈ្លានពានកម្ពុជា ថ្ងៃក្រោយ​ថៃ​ក៏​អាច​ឈ្លាន​ប្រទេស​ដទៃ​ដែរ​ប្រសិន​បើ​គ្មាន​ចំណាត់​កា​រ​ណាមួយពីអន្តរជាតិ
2025/12/11 12:00:43 pm
​កូរ៉េខាងត្បូង និងជប៉ុន តវ៉ាប្រឆាំងយន្តហោះចិន និងរុស្ស៊ី ថាបានហោះហើរចូលដែនអាកាសរបស់ខ្លួន
2025/12/11 11:59:05 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/09 09:35:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/03 03:30:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/11 02:59:21 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am