បុគ្គលិកសុខាភិបាលមកពីមន្ទីរពេទ្យកុមារ Garrahan និងអ្នកតស៊ូមតិសម្រាប់ជនពិការ បានមកប្រមូលផ្តុំគ្នានៅ Plaza de Mayo ក្នុងទីក្រុង Buenos Aires កាលពីថ្ងៃពុធ ទី១១ ខែធ្នូ ដោយជំរុញឱ្យរដ្ឋាភិបាលបែងចែកមូលនិធិក្នុងថវិកាឆ្នាំ២០២៦សម្រាប់ច្បាប់គ្រាអាសន្នចំនួនពីរ ដែលត្រូវបានអនុម័តដោយសភា ប៉ុន្តែនៅតែរង់ចាំការអនុវត្ត។

ក្រោមពាក្យស្លោក «បំភ្លឺឡើងឆ្នាំ២០២៦ ដោយគ្មានគ្រាអាសន្ន» ក្រុមបាតុករបានកាន់ទៀន និងរួមគ្នានៅមុខវិមានប្រធានាធិបតី ដោយអំពាវនាវឱ្យមានការអនុវត្តជាបន្ទាន់នៃច្បាប់គ្រាអាសន្នសុខភាពកុមារ និងច្បាប់គ្រាអាសន្នសម្រាប់ជនពិការ។
ក្រុមបាតុករ បានចោទប្រកាន់រដ្ឋបាលរបស់ប្រធានាធិបតី លោក Javier Milei ថាបានពន្យារពេលវិធានការដែលពួកគេនិយាយថាមានសារៈសំខាន់ដើម្បីការពារអ្នកជំងឺដែលងាយរងគ្រោះ និងរក្សាសេវាកម្មសំខាន់ៗនៅមន្ទីរពេទ្យ។
អ្នករៀបចំបានព្រមានថាមន្ទីពេទ្យ Garrahan ដែលជាមន្ទីរពេទ្យកុមារឈានមុខគេមួយនៅអាមេរិកខាងត្បូង កំពុងប្រឈមហានិភ័យនៃការដួលរលំដោយគ្មានធនធានបន្ថែម។
