​អ្នកនាំពាក្យ៖ ថ្ងៃនេះថៃឈ្លានពានកម្ពុជា ថ្ងៃក្រោយ​ថៃ​ក៏​អាច​ឈ្លាន​ប្រទេស​ដទៃ​ដែរ​ប្រសិន​បើ​គ្មាន​ចំណាត់​កា​រ​ណាមួយពីអន្តរជាតិ

2025/12/11 07:00:43 pm        287

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា ថ្ងៃ​នេះ​ទាហានឈ្លានបានថៃ បានធ្វើការឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា ហើយប្រសិន​បើ​គ្មាន​សហគមន៍​អន្តរជាតិ​​ចាត់​វិធាន​ការ​ណា​មួយ​ទេ ​ថៃអាច​នឹង​ធ្វើ​ដូច​គ្នា​ចំពោះ​ប្រទេស​ដទៃ​ទៀត​ដែល​ទន់​ខ្សោយ ដោយទង្វើនេះនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់​ទាំង​មូល។

ក្នុង​សន្និសីតសារព័ត៌មាននាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ស្តីពី​ស្ថានភាព​ព្រំដែន​ក្រោយ​ទាហាន​ឈ្លានពានថៃបាញ់ប្រហារមកលើកម្ពុជា លោកជំទាវម៉ាលី សុជាតា បានលើកឡើង​ថា កង​ទ័ព​ថៃ​បានប្រព្រឹត្តនូវអំពើដែលរំលោភបំពានលើច្បាប់អន្តរជាតិជាច្រើនរាប់មិនអស់ ក្នុង​នោះរួ​ម​មានការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកមកលើទីកន្លែងស៊ីវិល ការប្រើ​ប្រាស់​ឧស្ម័ន​ពុល ​ការបាញ់កម្ទេចទីតាំងប្រវត្តិសាស្ត្រ ដូចជាប្រាសាទព្រះវិហារ និងប្រាសាទតាក្របី ការ​បាញ់​អាវុធធុនធ្ងន់គ្រប់ប្រភេទដោយមិនរើសអើង ដែលបណ្តាល​ឱ្យ​ប្រជាជន​ស៊ីវិល​ស្លូត​ត្រង់​ជា​ច្រើន​ស្លាប់ ​និងរបួស ក្នុងនោះរួមទាំងស្រ្តី កុមារ និងមនុស្សចាស់ជរា និងទង្វើល្មើស​ច្បាស់​ជា​ច្រើន​ទៀត​។

លោកជំទាវម៉ាលី សុជាតា បានសង្កត់ធ្ងន់ថា« សហគមន៍អន្តរជាតិនឹងមិនព្រងើយកន្តើយ ហើយ​អនុញ្ញាត​ឱ្យ​ប្រទេសមួយដែលបោះបង់ចោលមាគ៌ាសន្តិភាព តាមរយៈការបោះ​បង់​ចោល​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ហើយមកជ្រើស​រើស​ការ​គំរាម និងការប្រើប្រាស់កម្លាំងដោយមិនខ្លាចញញើតច្បាប់អន្តរជាតិសូម្បីតែបន្តិច អាចបន្ត​ទង្វើ​ឈ្លាន​ពានរបស់ខ្លួនដោយនិទណ្ឌភាព។ ប្រសិនបើមិនមានចំណាត់ការណាមួយ ដើម្បី​ឱ្យ​កង​ទ័ព​ថៃ​ទទួលខុសត្រូវចំពោះខុសច្បាប់របស់ខ្លួន ថ្ងៃនេះកងទ័ពថៃឈ្លានពានកម្ពុជា ថ្ងៃស្អែក​កង​ទ័ព​ថៃ​ក៏​អាចធ្វើដូចគ្នាចំពោះប្រទេសដទៃទៀតដែលខ្សោយ និងតូចជាងខ្លួន ដែល​នេះ​នឹង​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរចំពោះសន្តិភាព និងសន្តិសុខក្នុងតំបន់ទាំងមូល»។

លោកជំទាវម៉ាលី សុជាតា បានលើក​ឡើង​ទៀត​ថា​ បើ​ទោះ​បី​ជា​ថៃ​បាន​ប្រព្រឹត្ត​នូវ​អំពើ​ខុស​ច្បាស់​អន្តរជាតិ​រាប់​មិនអស់ទាំងអស់នេះហើយ កងទ័ពថៃមិនត្រឹម​តែមិ​ន​បាន​ចេញ​មុខ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើអមនុស្សធម៌ និងឃោរឃៅរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងមកចោ​ទ​ប្រកាន់​កម្ពុជា​យ៉ាង​ង​ងើល នៅក្នុងគោលដៅតែមួយគត់ គឺបង្កើតលេស​ដើម្បី​បម្រើ​ដល់​ការ​ឈ្លាន​ពាន​លើ​ដែន​អធិបតេយ្យ​កម្ពុជា និងវាយប្រហារមកលើប្រជាជនស្លូតត្រង់របស់កម្ពុជា។

ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះ​ការ​រំលោភ​បំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និង​សកម្ម​ភាព​ឧក្រិដ្ឋ​កម្ម​សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារ​ឱ្យ​ថៃ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ។

ជាមួយគ្នានេះកម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដក​កម្លាំង​ចេញ​ពី​ដែន​អធិបតេយ្យ​របស់​កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពាន ដែលគំរាមកំហែងដល់សន្តិភាព និង​ស្ថិរ​ភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃ ងាកមក​គោរព​កិច្ច​ព្រម​ព្រៀម​បទ​ឈប់​បាញ់ ​សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយ នៅ​ក្រោម​ច្បាប់​អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដផងដែរ។

សូម​បញ្ជាក់ថារហូតដល់ម៉ោងជាង១១នេះ យោធាថៃបានបន្តបើកការបាញ់ប្រហារ ក្នុងដែន​អធិប​តេយ្យ​ស្រប​ច្បាប់របស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ តំបន់អូរភ្លុកដំរី ខេត្ត​ពោធិ៍​សាត់​។ ​ក្រោយបន្តឈ្លានពានពីសំណាក់ទាហានថៃនេះ កងកម្លាំងកម្ពុជា​បាន​នឹង​កំពុង​ប្រយុទ្ធ​តតាំង​ជាមួយ​សត្រូវឈ្លាពានយ៉ាងស្វិតស្វាញ់ និងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បី​ការពារបូរណភាពទឹកដីរបស់កម្ពុជា៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm