ថ្កោលទោសការបាញ់ប្រហាររបស់អ៊ីស្រាអែលទៅលើកងកម្លាំងរក្សាសន្តិភាព នៅភាគខាងត្បូងលីបង់

2025/12/11 09:29:10 pm        134

កងកម្លាំងបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិនៅលីបង់ (UNIFIL) បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងអ៊ីស្រាអែល បានបាញ់ទៅលើកងកម្លាំងរក្សាសន្តិភាពដែលកំពុងល្បាតនៅតំបន់ខ្សែបន្ទាត់ពណ៌ខៀវនៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃអង្គារ ដោយហៅឧប្បត្តិហេតុនេះថា ជា «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ»លើសេចក្តីសម្រេចលេខ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខUN។

UNIFIL បានអះអាងថា រថក្រោះ Merkava នៅជិតទីក្រុង Sarda បានបាញ់កាំភ្លើងយន្តចំនួន ១០គ្រាប់ ទៅលើក្បួនរថយន្តរបស់កងកម្លាំងរក្សាសន្តិភាព បន្ទាប់មកមានការបាញ់ប្រហារចំនួន ១០គ្រាប់បន្ថែម ទៀតនៅក្បែរនោះ។ ទាំងកងកម្លាំងរក្សាសន្តិភាព និងរថក្រោះ គឺស្ថិតនៅក្នុងទឹកដីលីបង់ នៅពេលនោះ។ ពុំមានការរាយការណ៍អំពីអ្នករងរបួសទេ។

កងកម្លាំងរក្សាសន្តិភាពបានទាក់ទងកងកម្លាំងការពារអ៊ីស្រាអែល (IDF) ភ្លាមៗ តាមរយៈបណ្តាញទំនាក់ទំនងរបស់ UNIFIL ដើម្បីបញ្ឈប់ការបាញ់ប្រហារ។ UNIFIL បានកត់សម្គាល់ថា IDF ត្រូវបានជូនដំណឹងជាមុនអំពីទីតាំង និងពេលវេលានៃការល្បាត ស្របតាមនីតិវិធីស្តង់ដាសម្រាប់ប្រតិបត្តិការ នៅក្នុងតំបន់ងាយរងគ្រោះនៅជិតខ្សែបន្ទាត់ពណ៌ខៀវ។

UNIFIL បាននិយាយថា៖«ការវាយប្រហារលើ ឬនៅជិតកងកម្លាំងរក្សាសន្តិភាព គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសេចក្តីសម្រេចលេខ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខ» ដោយអំពាវនាវឲ្យកងកម្លាំង IDF បញ្ឈប់អាកប្បកិរិយាឈ្លានពានណាមួយជាបន្ទាន់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        54
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        47
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm