សារព័ត៌មាន WP៖ សហរដ្ឋអាមេរិកស្នើឲ្យបង្កើតតំបន់គ្មានយោធានៅអ៊ុយក្រែន

2025/12/11 09:40:33 pm        228

កាសែត The Washington Post (WP) បានរាយការណ៍ដោយដកស្រង់ប្រភពថា សហរដ្ឋអាមេរិកបានស្នើឲ្យបង្កើតតំបន់គ្មានយោធា ជាជម្រើសមួយសម្រាប់ដោះស្រាយបញ្ហាព្រំដែននៅអ៊ុយក្រែន។ 

យោងតាមប្រភពទាំងនោះ តំបន់គ្មានយោធាដែលបានគ្រោងទុក «នឹងត្រូវបានបង្កើតឡើងតាមបណ្តោយខ្សែបន្ទាត់ឈប់បាញ់ទាំងមូល» ដែលនៅពីក្រោយនោះ នឹងមាន «តំបន់ដ៏ជ្រៅមួយ ដែលអាវុធធុនធ្ងន់នឹងត្រូវបានដកចេញ»។ យោងតាមព័ត៌មានរបស់កាសែត WP បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានគូសបញ្ជាក់យ៉ាងច្បាស់អំពីជម្រើសនេះ នៅក្នុងឯកសារចំនួនបីនៃផែនការសន្តិភាព ដែលបានផ្ញើទៅកាន់ទីក្រុងគីវ។ អ្នកចសន្ទនារបស់កាសែតបានសង្កត់ធ្ងន់ថា ផែនការសម្រាប់បង្កើតតំបន់ដែលគ្រប់គ្រងយ៉ាងហ្មត់ចត់បែបនេះ «ដូចជាតំបន់គ្មានយោធា (DMZ) ដែលខណ្ឌចែករវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង»។

កាលពីខែវិច្ឆិកា ទីក្រុងវ៉ាស៊ីនតោនបានស្នើផែនការសន្តិភាពចំនួន ២៨ ចំណុចសម្រាប់អ៊ុយក្រែន ដែលបង្កឲ្យមានការមិនពេញចិត្តនៅក្នុងទីក្រុងគីវ និងក្នុងចំណោមដៃគូរបស់ខ្លួននៅអឺរ៉ុប ដែលបានកែប្រែវាយ៉ាង  សំខាន់។ នៅថ្ងៃទី ២៣ ខែវិច្ឆិកា សហរដ្ឋអាមេរិក និងអ៊ុយក្រែនបានធ្វើកិច្ចពិគ្រោះយោបល់នៅទីក្រុងហ្សឺណែវ។ ក្រោយមក លោក ត្រាំ បាននិយាយថា ផែនការសន្តិភាពអាមេរិកដើម ត្រូវបានកែសម្រួលដើម្បីគិតគូរពីជំហររបស់ទីក្រុងមូស្គូ និងទីក្រុងគីវ ដោយមានតែបញ្ហាចម្រូងចម្រាសមួយចំនួនតូចប៉ុណ្ណោះ ដែលនៅសល់។ នៅថ្ងៃទី ៣០ ខែវិច្ឆិកា សហរដ្ឋអាមេរិក និងអ៊ុយក្រែនបានធ្វើកិច្ចពិគ្រោះយោបល់នៅរដ្ឋហ្វ្លរីដា ដើម្បីពិភាក្សាអំពីវិធីបញ្ចប់ជម្លោះ ដំណោះស្រាយរយៈពេលវែងចំពោះបញ្ហាសេដ្ឋកិច្ច និងសន្តិសុខ ការរំពឹងទុកសម្រាប់ការរៀបចំការបោះឆ្នោតនៅអ៊ុយក្រែន និងបញ្ហាទឹកដី។

នៅថ្ងៃទី ០៣ ខែធ្នូ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងបេសកជនពិសេសរបស់មេដឹកនាំអាមេរិក លោក Steve Witkoff និងកូនប្រសាររបស់លោក ត្រាំ ដែលជាអ្នកជំនួញ លោកJared Kushner បានបញ្ចប់ការចរចារបស់ពួកគេ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រនៅទីក្រុងមូស្គូ។ ជំនួយការរបស់លោក ពូទីន គឺលោក Yury Ushakov បានពិពណ៌នាអំពីកិច្ចប្រជុំនេះថា មានលក្ខណៈស្ថាបនា និងមានអត្ថន័យ។ ភាគីទាំងពីរបានពិភាក្សាអំពីកែសម្រួលជាច្រើននូវផែនការនេះ រួមទាំងបញ្ហាទឹកដី ហើយបានយល់ព្រមបន្តទំនាក់ទំនង៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm