ក្រសួងអភិវឌ្ឍន៍ជនបទ បន្តស្ថាបនា​ផ្លូវបេតុង​នៅ​មូល​ដ្ឋាន​​ជាច្រើន​ខ្សែ​ស្រប​នឹង​គន្លឹះ​អាទិភាព នៃ​យុទ្ធ​សាស្ត្រ​របស់រដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាពលរដ្ឋ

2025/12/11 03:40:53 pm        235

ក្រសួងអភិវឌ្ឍន៍ជនបទ បានចាប់ផ្ដើមស្ថាបនាផ្លូវចាក់បេតុង ព្រម​ទាំង​កសាង​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​ច្រើន​នៅតាមបណ្តាខេត្ត និងស្រុក ដែលតភ្ជាប់ពីផ្លូវជាតិ ទៅផ្លូវខេត្ត ដើម្បីជួយ​លើក​កម្ពស់​កម្រិត​ជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងជាចំណែក​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​។ ហើយពីមួយអាណត្តិទៅមួយអាណត្តិ ក្រសួងអភិវឌ្ឍន៍ជនបទ បាន​ប្រែក្លា​យ​ផ្លូវ​ក្រាល​ក្រួស​ល្បាយ​ដី​ ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង បានជាច្រើនខ្សែនៅទូទាំងប្រទេស ដែល​កិច្ចខិ​តខំកសាងនូវហេដ្ឋារចនាសម្ព័ន្ធនេះ បាននឹងកំពុងដើរស្របទៅនឹងគន្លឹះអាទិភាព នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដើម្បីជួយ​លើក​កម្ពស់​កម្រិត​ជីវភាព​ពលរដ្ឋ​ ជាពិសេសនៅទីជនបទ។

ជាក់ស្តែងក្រុមការងារអន្តរក្រសួងដឹកនាំដោយក្រសួងអភិវឌ្ឍន៍ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ បាន​ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារលើកកម្រិតគុណភាព និង​ស្ថាបនា​ផ្លូវ​ លូ និងផ្លាកឈ្មោះផ្លូវចំនួន ២គម្រោង ស្ថិតនៅខេត្តស្វាយរៀង និងខេត្តតាកែវ រួមមាន៖

*គម្រោងទី១៖ ការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ១ខ្សែ ប្រវែង ២ ៨០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយគ្រួស ទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូប្រអប់មុខពីរចំនួន ១កន្លែង លូមូលមុខបីចំនួន ១កន្លែង លូ​មូល​មុខ​ពីរ​ចំនួន ១កន្លែង លូមូលមុខមួយចំនួន ២កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិត​នៅ​ពី​ភូមិ​ស្វាយ​ធំ ទៅភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង (គម្រោងលេខ DRR-NC-2025-No.058,103044)។

*គម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ ប្រវែង ៣ ៨០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយគ្រួស ទទឹងម្ខាងៗ ០,៥ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាង​សង់លូមូលមុខមួយចំនួន ១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិតាហុក ទៅ​ភូមិសមរខ្មែរ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ (គម្រោងលេខ DRR-NC-2024-No.014) (បញ្ចប់សុពលភាព) អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ប្រើ​ប្រាស់​ថវិកា​ជំពូក ២១។

ក្នុងឱកាសតំណាងឯកឧត្ដមបណ្ឌិត ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្ដម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា រាជរដ្ឋាភិបាល បាន​នឹង​កំ​ពុង​ខិត​ខំ​អភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើន ដោយ​បាន​ដាក់​ចេញ​នូវយុទ្ធ​សាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ ដែលកំណត់អាទិភាពគន្លឹះ៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ជាបាវចនា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព។

ឯកឧត្ដម​បានបន្តថា ទន្ទឹមនេះក្រសួងអភិវឌ្ឍន៍ជនបទកំពុងពន្លឿនកិច្ចអភិវឌ្ឍន៍ និ​ង​ជំរុញ​ការ​អនុវត្ត​នូវ​យុទ្ធសាស្ដ្រសំខាន់ៗគឺទី១៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍​ជន​បទ​ប្រទាក់​ក្រឡា ខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និងផ្លូវដីល្បាយក្រួស ទៅជា​ផ្លូវ​ក្រាល​កៅ​ស៊ូ​ពីរជាន់ និងផ្លូវបេតុង, ទី២៖ លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យ​បរិស្ថាន​ជន​បទ តាមរយៈជំរុញអត្រាគ្របដណ្ដប់ នៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ១០០%, ទី៣៖ ការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ តាម​រយៈ​ការ​ជំរុញ​អភិវឌ្ឍ​សហគមន៍​ជន​បទ និងចលនាភូមិគំរូ ដែលជាការអភិវឌ្ឍភូមិចម្រុះឱ្យប្រែក្លាយទៅជាភូមិគំរូ, ទី៤៖ លើក​កម្ពស់​ការ​ធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋានបំណិនជីវិត និង​ទី៥​៖ ការពង្រឹងស្ថាប័ន និងកិច្ចការតាមរយៈបណ្ដុះបណ្ដាល ពង្រឹង​សមត្ថភាព​មន្ដ្រី​រាជ​ការ​គ្រប់​លំដាប់​ថ្នាក់, ការរៀបចំនូវសណ្ដាប់ធ្នាប់ និងការពង្រឹងសាមគ្គីភាព ដើម្បីចូល​រួម​ចំណែក​អនុវត្ត​ការងារ​ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។

ជាមួយនេះ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សូម​ជួយ​សម្រប​សម្រួល ក្នុងការស្ថាបនាផ្លូវនេះឱ្យបានចប់តាមផែនការ ជាមួយនឹងការសូមយោគយល់ ពី​ការ​ស្ថាបនា​នេះ នៅពេលមានការរំខានណាមួយ។ ព្រមទាំងស្នើ​ទៅ​កាន់​អាជ្ញាធរ​មូលដ្ឋាន​ចូល​រួម​ទប់​ស្កាត់ ​នូវការដឹកលើសទម្ងន់ ដែលធ្វើឱ្យផ្លូវឆាប់រងការខូចខាត ហើយអំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ ​ដែលរស់នៅអមសងខាងផ្លូវ និងអ្នកធ្វើដំណើរពីទីកន្លែងនានា សូមចូលរួមថែទាំ ដើម្បី​ធានា​ថា​អាចប្រើប្រាស់បានយូរអង្វែង។

អាជ្ញាធរ និងប្រជាពលរដ្ឋដែលទទួលបានសមិទ្ធផលថ្មីនេះ បានថ្លែង​អំណរ​គុណ​ដល់​រាជ​រដ្ឋាភិបាល និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុង ក្នុង​មូល​ដ្ឋាន​របស់ពួកគេដែលការអភិវឌ្ឍនេះ គឺត្រូវចំចំណុចត្រូវការជាចាំបាច់ ក្នុងការ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​​ជាមួយ​នឹងការប្ដេជ្ញាចូលរួមធ្វើយ៉ាងណាឱ្យផ្លូវនេះដំណើរការស្ថាបនាដោយរលូន និង​ឆាប់បានប្រើប្រាស់ ដើម្បីធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗបានស្រួល សុវត្ថិភាព និង​ឆាប់​រហ័ស​៕

អត្ថបទដែលទាក់ទង

កម្លាំងស្ម័គ្រចិត្ត TYDA កំពុងបន្តរួមសុខរួមទុក្ខ និងជាកម្លាំងគាំទ្រវីរកងទ័ពដ៏អស្ចារ្យ
2025/12/11 10:39:21 pm        1
អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត​ បានបន្តផ្ដល់ដល់ពលរដ្ឋភៀសសឹក​ នៅខេត្តព្រះវិហារ
2025/12/11 10:29:59 pm        1
តំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
2025/12/11 09:05:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្លាំងស្ម័គ្រចិត្ត TYDA កំពុងបន្តរួមសុខរួមទុក្ខ និងជាកម្លាំងគាំទ្រវីរកងទ័ពដ៏អស្ចារ្យ

2025/12/11 10:39:21 pm
​អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត​ បានបន្តផ្ដល់ដល់ពលរដ្ឋភៀសសឹក​ នៅខេត្តព្រះវិហារ
2025/12/11 10:29:59 pm
​តំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
2025/12/11 09:05:14 pm
​អ្នកវិភាគ៖ ការរាតត្បាតរដ្ឋប្រហារនៅអាហ្វ្រិកខាងលិច បង្ហាញពីបរាជ័យរបស់ប្លុកក្នុងតំបន់
2025/12/11 08:55:41 pm
​អាល្លឺម៉ង់ បារាំង និងអេស្ប៉ាញ ចាត់វិធានការឆ្ពោះទៅបញ្ចប់ការខ្វែងគំនិតគ្នាបញ្ហាយន្តហោះចម្បាំង
2025/12/11 08:49:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/11 08:11:19 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/11 07:06:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/11 02:59:21 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am