បុគ្គលិកជំនួយ៖ ការវាយប្រហារផ្លូវអាកាសរបស់យោធាមីយ៉ាន់ម៉ាលើមន្ទីរពេទ្យ សម្លាប់មនុស្ស ៣១នាក់

2025/12/11 03:52:26 pm        101

នៅថ្ងៃព្រហស្បតិ៍ (ទី១១ ខែធ្នូ) នេះ បុគ្គលិកជំនួយនៅនឹងកន្លែង បានប្រាប់ឲ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសរបស់យោធាមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងតិចបំផុត ៣១នាក់ នៅមន្ទីរពេទ្យមួយកន្លែង ខណៈដែលរបបយោធាបង្កើនការវាយលុកយ៉ាងខ្លាំងក្លា នៅមុនការបោះឆ្នោតដែលត្រូវចាប់ផ្តើមនៅខែធ្នូនេះ។

ស្ថាប័នឃ្លាំមើលជម្លោះ បានឲ្យដឹងថា របបយោធាបានបង្កើនការវាយប្រហារតាមអាកាសបើធៀបនឹងឆ្នាំមុនៗ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមស៊ីវិលរបស់សហភាពមីយ៉ាន់ម៉ា ក្រោយការដណ្តើមអំណាចដោយរដ្ឋប្រហារ ក្នុងឆ្នាំ២០២១ បញ្ចប់ការពិសោធន៍អនុវត្តលទ្ធិប្រជាធិបតេយ្យរយៈពេលមួយទសវត្សរ៍។

បុគ្គលិកផ្ដល់ជំនួយនៅនឹងកន្លែង ឈ្មោះ Wai Hun Aung បាននិយាយថា យន្តហោះយោធា ១គ្រឿង បានទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យព្យាបាលជំងឺទូទៅរបស់ទីក្រុង Mrauk-U នៅភាគខាងលិចរដ្ឋ Rakhine ជាប់ព្រំដែនប្រទេសបង់ក្លាដែស កាលពីល្ងាចថ្ងៃទី១០ ខែធ្នូ។

លោកបានបន្ថែមថា៖ «ស្ថានការណ៍ គឺអាក្រក់ណាស់។ សម្រាប់ពេលនេះ យើងអាចបញ្ជាក់ថា មានអ្នកស្លាប់ចំនួន ៣១នាក់យ៉ាងតិច ហើយយើងគិតថា នឹងមានអ្នកស្លាប់ថែមទៀត។ ក៏មានអ្នករបួសចំនួន ៦៨នាក់ដែរ ហើយនឹងមានកាន់តែច្រើនថែមទៀត»។

យ៉ាងហោចណាស់សាកសពត្រូវបានគ្របចំនួន ២០នាក់ ត្រូវបានគេឃើញនៅខាងក្រៅមន្ទីរពេទ្យ នាពេលយប់។ អ្នកនាំពាក្យរបបយោធា មិនអាចទាក់ទងបានភ្លាមៗឡើយ ដើម្បីសុំការអត្ថាធិប្បាយ។

យោធាបានកំណត់ការបោះឆ្នោតចាប់ពីថ្ងៃទី២៨ ខែធ្នូ ដោយចាត់ទុកការបោះឆ្នោតនេះថា ជាការសម្រាលការប្រយុទ្ធគ្នា ប៉ុន្តែក្រុមឧទ្ទាមបានសន្យាថា នឹងរារាំងដំណើរការ នៅលើដែនដីដែលពួកគេគ្រប់គ្រង ជាទីដែលរបបយោធា កំពុងប្រយុទ្ធ ដើម្បីដណ្តើមកាន់កាប់វិញ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am