រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ គាំទ្រកម្ពុជាក្នុងនាមប្រធានអាស៊ាន ធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីស្វែងរក​ការ​បញ្ចប់​អំពើ​ហិង្សា

2022/02/25 07:16:25 pm        515

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោកជំទាវ ANNALENA BAERBOCK បានសម្តែងការគាំទ្រកម្ពុជាជាប្រធានអាស៊ាន ក៏ដូចជាគម្រោងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ពោលគឺក្នុងការស្វែងរកមូលដ្ឋានរួមក្នុងការបញ្ចប់អំពើហិង្សា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

តបតាមការអញ្ជើញរបស់លោកជំទាវ ANNALENA BAERBOCK រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីការ​បរទេស ​និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបំពេញទស្សនកិច្ច​ផ្លូវការ​នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ​នៅថ្ងៃទី២៣​ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាទស្សនកិច្ច​លើក​ទីមួយ​ក្នុងរយៈពេល ២៥ឆ្នាំ បន្ទាប់ពីការ​ផ្លាស់ប្តូរ​ដំណើរទស្សនកិច្ច​ចុងក្រោយ​នៅក្នុងខែមករា ឆ្នាំ ១៩៩៧ ​ដើម្បី​ជំរុញ​ទំនាក់ទំនង​មិត្តភាព​ដ៏ល្អប្រសើរ ​និង​ពង្រីក​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​រវាង​ប្រទេសទាំងពីរ។

ក្នុងឱកាសបំពេញទស្សនកិច្ច ឯកឧត្តម ប្រាក់ សុខុន បានជួបពិភាក្សាការងារផ្លូវការជាមួយ​លោកជំទាវ ANNALENA BAERBOCK ​ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង​ទ្វេភាគី កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាស៊ាន និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្ថានភាពនៅមីយ៉ាន់ម៉ា ​និង​នៅអ៊ុយក្រែន និង​ការ​ប្រែប្រួលអាកាសធាតុ ​ព្រមទំាងប្រធាន​បទផ្សេងៗ​ជាច្រើនទៀត។

ជាការកត់សម្គាល់ រដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាផល​ប្រយោជន៍​ក៏ដូចជាកង្វល់​ នៅក្នុងតំបន់ទាំងពីរ​ ចំពោះបញ្ហានៅមីយ៉ាន់ម៉ា ភាគីទាំងពីរបាន​ឯកភាព​គ្នា​លើភាពចាំបាច់ក្នុងការអនុវត្តកិច្ចព្រមព្រៀងជា​ឯកច្ឆន្ទ៥ចំណុច ដើម្បីជួយឱ្យប្រទេសនេះ​វិល​ត្រឡប់​មករកប្រក្រតីភាពឡើងវិញ។

ជុំវិញវិបត្តិនៅមីយ៉ាន់ម៉ា ​លោកជំទាវរដ្ឋមន្ត្រីការបរទេស​នៃសាធារណរដ្ឋសហព័ន្ធ​អាល្លឺម៉ង់​បាន​សម្តែង​ការ​គាំទ្រកម្ពុជា​ជាប្រធានអាស៊ាន ​និង​បេសកជនពិសេស​នៃប្រធានអាស៊ាន ដែល​មាន​គម្រោង​ធ្វើដំណើរទៅកាន់ប្រទេស​ មីយ៉ាន់ម៉ា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥ចំណុច ​ពោលគឺក្នុងការស្វែងរកមូលដ្ឋានរួមក្នុងការបញ្ចប់អំពើហិង្សា ​ការផ្តល់ជំនួយមនុស្សធម៌ និងការ​បង្កើត​បរិយាកាសអំណោយផល ដើម្បីចាប់ផ្តើមការសន្ទនាក្នុងចំណោមភាគី​ពាក់ព័ន្ធ​ទាំងអស់។

លោកជំទាវរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ ក៏បានបង្ហាញពីឆន្ទៈរបស់អាល្លឺម៉ង់ក្នុងការចូលរួម​ក្នុងការ​ផ្តល់​ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា។

តាមរយៈកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន​កាលពីសប្តាហ៍មុននេះ ទាក់ទិននឹង​បញ្ហា​មីយ៉ាន់ម៉ា ​ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក្នុងតួនាទីប្រេសិតពិសេសរបស់​ប្រធាន​អាស៊ាន ថ្លែងថា​ កម្ពុជាត្រូវតែ​អនុវត្តដូចមាន​ចែងក្នុងកុងសង់ស៊ីស​៥ចំណុច ដែល​ទាមទារ​ឲ្យ​មានការ​ជួបសន្ទនា​ជាមួយដៃគូ ​និងភាគីពាក់ព័ន្ធ ​ដោយបេសកម្មនេះ​គ្រោង​ស្នើជួប​ជាមួយលោក មីន អោង ឡាំង​ មេដឹកនាំមីយាន់ម៉ា​ រួមទាំងរដ្ឋមន្រ្តីការបរទេសមីយាន់ម៉ា ​និងឥស្សរជនសំខាន់ៗ​ផ្សេង​ទៀត ខណៈឯកឧត្តម ប្រាក់ សុខុន គ្រោងនឹងបំពេញទស្សនកិច្ចលើកដំបូងក្នុងឋានៈជាប្រេសិត​ពិសេស​នាពាក់កណ្តាលខាងមីនាខាងមុខ។

ក្នុងនាមប្រេសិតពិសេស ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងស្នើសុំឲ្យមានការរៀបចំ​កិច្ចប្រជុំ​ពិគ្រោះយោបល់សម្រាប់ការផ្តល់​ជំនួយ​មនុស្សធម៌ជូន​ប្រជាជនមីយ៉ាន់ម៉ា ប៉ុន្តែ​ក្នុង​ករណី​មានភាព​ចម្រូងចម្រាស​ពីភាគីពាក់ព័ន្ធនៅមីយាន់ម៉ា ​ក្នុងនាមប្រេសិតពិសេស និង​អគ្គលេខាធិការ​អាស៊ាន​ ដែល​ទទួលខុសត្រូវជំនួយមនុស្សធម៌ នឹងធ្វើការរួមគ្នាស្វែងរក​ដំណោះស្រាយ ខណៈរដ្ឋមន្រ្តីការ​បរទេសអាស៊ាន​ បានគាំទ្រការរៀបចំជំនួយមនុស្សធម៌​ដែលជាគំនិត​ផ្តួតផ្តើម​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ ក្នុងពេលជួបពិភាក្សានាពេលកន្លងមក៕អត្ថបទ៖ សេក ឧត្តម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm