ក្រុមអាជ្ញាធរប្រឆំាងគ្រឿងញៀនបូលីវី រងការវាយប្រហារពីមនុស្សនៅសង្កាត់ Villa Tunari ស្ថិតក្នុងទីក្រុង Cochabamba ក្រោយពួកគេបំផ្លាញរោងចក្រផលិតគ្រឿងញៀនចល័តចំនួន ១០កន្លែង ។
យោងតាមការអះអាងរបស់លោក Ernesto Justiniano គឺជាអនុរដ្ឋមន្រ្តីទទួលបន្ទុកការការពារសង្គម និងគ្រប់គ្រងសារធាតុញៀន បានឲ្យដឹងថា នគរបាលរឹបអូសបានរថយន្ត ៣គ្រឿង ទោចចក្រយានយន្ត ២គ្រឿង និងចាប់ខ្លួនមនុស្ស ៧នាក់ អំឡុងការវាយឆ្មក់ដែលបានរកឃើញសារធាតុគីមីផ្សំប្រើក្នុងការផលិតគ្រឿងញៀន ។

ក្រុមអាជ្ញាធរនិយាយថា ជនវាយប្រហារបានឡោមព័ទ្ធ និងវាយប្រហារក្រុមមន្រ្តី ដោយពួកគេទាមទារឲ្យដោះលែងមនុស្សត្រូវបានចាប់ខ្លួន ។
លោក Justiniano និយាយប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង La Paz ថា នគរបានបានឆ្លើយតបវិញជាមួយនឹងការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ស្របតាមពិធិសារគ្រប់គ្រងកុបកម្ម ដើម្បីការពារអាយុជីវិត និការពារអំពើហិង្សាបន្ថែមទៀត ៕
